របាយការណ៍ក្នុងកិច្ចប្រជុំបានបង្ហាញថា ក្នុងកំឡុងឆ្នាំ ២០២១-២០២៤ ផលិតផលក្នុងខេត្ដសរុប (GRDP) ជាមធ្យមរបស់ខេត្ត Tuyen Quang គឺជាង ៧,៧%; ដោយឡែកឆ្នាំ ២០២៤ សម្រេចបាន ៩.០៤% ជាប់ចំណាត់ថ្នាក់ទី ១២ ក្នុងចំណោម ៦៣ ខេត្ត ក្រុង និងជាអត្រាកំណើនខ្ពស់បំផុតរបស់ខេត្តក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ។ GRDP ជាមធ្យមសម្រាប់មនុស្សម្នាក់សម្រេចបាន ៦១,៥ លានដុង/ឆ្នាំ។ សន្តិសុខសង្គមត្រូវបានធានា; អត្រាភាពក្រីក្ររបស់ខេត្តបានថយចុះមកត្រឹម ១០,២%។ ទន្ទឹមនឹងនោះ វិស័យការពារជាតិ និងសន្តិសុខរបស់ខេត្តត្រូវបានពង្រឹង កម្លាំងតំបន់ការពារទប់ទល់នៅមូលដ្ឋានត្រូវបានពង្រឹង។

ថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអបអរសាទរចំពោះគណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនខេត្ត Tuyen Quang ចំពោះលទ្ធផលដែលសម្រេចបានក្នុងរយៈពេលថ្មីៗនេះ។ តាងនាមគណៈកម្មាធិការបក្សយោធាមជ្ឈិម និងថ្នាក់ដឹកនាំក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Phan Van Giang បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្ត គណៈកម្មាធិការបក្ស អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាជនខេត្ត Tuyen Quang ដែលតែងតែយកចិត្តទុកដាក់ជួយនិងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពយោធាដែលឈរជើងនៅតំបន់សម្រេចបានជោគជ័យគ្រប់ភារកិច្ច។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងថ្នាក់ដឹកនាំខេត្ត Tuyen Quang ជាមួយប្រតិភូ

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា ខេត្ដ Tuyen Quang មានទីតាំងយុទ្ធសាស្ត្រសំខាន់ក្នុងការការពារទប់ទល់របស់យោធភូមិភាគទី២ និងទូទាំងប្រទេស។ ខេត្ដជាទឹកដីដែលសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ និងប្រពៃណីបដិវត្តន៍ ដោយមានការចូលរួមចំណែកសំខាន់ៗជាច្រើនក្នុងបុព្វហេតុរំដោះជាតិ កសាង និងការពារមាតុភូមិ។ ទោះបីខេត្តនៅជួបការលំបាកក៏ដោយ ក៏ខេត្តតែងតែយកចិត្តទុកដាក់ដឹកនាំការអនុវត្តការងារយោធា និងការពារជាតិ។​ សក្ដានុពលក្នុងតំបន់ការពារទប់ទល់ត្រូវបានពង្រឹង។ គ្រប់គ្រងល្អនៃសំណង់ការពារទប់ទល់។ ខេត្ដ Tuyen Quang បានអនុវត្តយ៉ាងម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពនូវគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដែលផ្សារភ្ជាប់ទៅនឹងការពង្រឹងការការពារជាតិ និងសន្តិសុខ។

ដើម្បីសម្រេចបានជោគច័យនូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដែលផ្សារភ្ជាប់ទៅនឹងការពង្រឹងការការពារជាតិ និងសន្តិសុខក្នុងតំបន់នោះ លោករដ្ឋមន្ត្រី Phan Van Giang បានស្នើខេត្ត Tuyen Quang បន្តយកចិត្តទុកដាក់លើការកសាង និងលើកកំពស់សមត្ថភាពដឹកនាំរបស់គណៈកម្មាធិការបក្ស និងអង្គការបក្ស និងប្រសិទ្ធភាពនៃប្រព័ន្ធនយោបាយ។

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានលើកឡើងថា ខេត្ត Tuyen Quang ផ្តោតសំខាន់លើការដឹកនាំការអនុវត្តយ៉ាងម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពនៃគោលការណ៍រៀបចំរចនាសម្ព័ន្ធក្បាលម៉ាស៊ីនក្នុងកងទ័ព ដើម្បីឆ្លើយតបនឹងតម្រូវការ “ចំណាន់ បង្រួម និងរឹងមាំ”។ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានឯកភាពតាមសំណើរបស់ខេត្ត ដោយក្នុងនោះ ក្រសួងការពារប្រទេសបានឯកភាពជួយគាំទ្រខេត្តក្នុងការអនុវត្តកម្មវិធីលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងខូចចំនួន ៥០០ខ្នង។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ដាំដើមឈើអនុស្សាវរីយ៍នៅទីស្ការៈលោកប្រធានហូជីមិញនៅខេត្ត Tuyen Quang

គួររំលឹកថា មុននោះ លោកនាយឧត្តមសេនីយ៍ Phan Van Giang និងគណៈប្រតិភូបានអញ្ជើញមកអុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ និងដាំដើមឈើអនុស្សាវរីយ៍នៅទីស្ការៈបូជាលោកប្រធានហូជីមិញនៅខេត្ត Tuyen Quang។

នារសៀលថ្ងៃដដែល លោកនាយឧត្តមសេនីយ៍ Phan Van Giang និងគណៈប្រតិភូក្រសួងការពារប្រទេស បានអញ្ជើញមកអុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅវិមានអនុស្សាវរីយ៍លោកប្រធានហូជីមិញ (តំបន់កេរ្ដិ៍ដំណែលជាតិពិសេស ATK Dinh Hoa នៅស្រុក Dinh Hoa ខេត្ដ Thai Nguyen); អុជធូបគោរពវិញ្ញាណក្ខន្ធលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap និងដាំដើមឈើអនុសាវរីយ៍នៅតំបន់កេរ្ដិ៍ដំណែលប្រវត្តិសាស្ត្រភ្នំ Pu Don (ភ្នំ Phong Tuong) ភូមិ Tin Keo ឃុំ Phu Dinh ស្រុក Dinh Hoa ខេត្ត Thai Nguyen។

បកប្រែដោយ Pham Diep