ជម្រាបជូនគណៈប្រតិភូអំពីស្ថានការណ៍នៅវៀតណាម លោក Nguyen Xuan Thang បានឲ្យដឹងថា ឈានចូលយុគសម័យថ្មី -យុគសម័យរីកចម្រើនរបស់ប្រទេសជាតិ វៀតណាមកំពុងធ្វើកំណែទម្រង់ច្បាប់ ប្រព័ន្ធនយោបាយ និងក្បាលម៉ាស៊ីនគ្រប់គ្រងរដ្ឋនៅគ្រប់កម្រិត។ ទន្ទឹមនឹងនោះ ជំរុញកំណើនថ្មី ស្មារតីជាតិ ភាពជឿជាក់លើខ្លួនឯង ខ្លួនទីពឹងខ្លួន ទំនុកចិត្តលើខ្លួនឯង និង មោទនភាពជាតិ និងសេចក្តីប្រាថ្នាក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប (រូបថត៖ vnanet.vn)

លោក Nguyen Xuan Thang បានស្នើឱ្យបន្តការតភ្ជាប់រវាងវិទ្យាស្ថាននយោបាយជាតិហូជីមិញជាមួយស្ថាប័នស្រាវជ្រាវ​គោលនយោបាយនៅដាណឺម៉ាក ដើម្បីអនុវត្តកម្មវិធីស្រាវជ្រាវរួមលើប្រធានបទដែលភាគីទាំងពីរយកចិត្ដទុកដាក់ដូចគ្នា។ លោកក៏បានអញ្ជើញអ្នកជំនាញដាណឺម៉ាក មកវិទ្យាស្ថាននយោបាយជាតិហូជីមិញ ដើម្បីចែករំលែកអំពីការធ្វើបរិវត្ដកម្មឌីជីថល ការផ្លាស់ប្ដូរបៃតង និងសេដ្ឋកិច្ចវិលជុំ។

លោក Michael Aastrup Jensen បានសម្តែងការចាប់អារម្មណ៍ចំពោះកំណើនសេដ្ឋកិច្ចនិងការរីកចម្រើនរបស់វៀតណាម ឆ្ពោះទៅរកស្វ័យភាព សន្តិសុខសង្គម និងការអភិវឌ្ឍវប្បធម៌។ លោក Michael Aastrup Jensen ឲ្យដឹងថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរីកចម្រើនលើគ្រប់វិស័យ។ លោកស្នើឲ្យភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅនិងប្រកបដោយប្រសិទ្ធភាព បង្កើតមូលដ្ឋានសម្រាប់លើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យកាន់តែខ្ពស់នាពេលខាងមុខ។

លោក Michael Aastrup Jensen មានចំណាប់អារម្មណ៍ជាពិសេសចំពោះកិច្ចសហប្រតិបត្តិការ និងគាំទ្រវៀតណាមក្នុងការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ កំណើនបៃតង អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចសមុទ្រ និងសេដ្ឋកិច្ចវិលជុំ ព្រមទាំងអះអាងថា រដ្ឋសភាដាណឺម៉ាក យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ហើយនឹងប្តេជ្ញាជំរុញទំនាក់ទំនងសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរឡើងដល់កម្រិតថ្មីមួយ និងកាន់តែមានប្រសិទ្ធភាព៕

បកប្រែដោយ Pham Diep