ហាត់សមរួមគ្នានៃបណ្តាកម្លាំងចូលរួមព្យុហយាត្រា ដង្ហែរក្បួន
កប.អនឡាញ - នាថ្ងៃទី ៤ មិនា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនយោធាជាតិលេខ៤ អគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាមបានរៀបចំហាត់សមរួមគ្នានៃបណ្តាកម្លាំងចូលរួមព្យុហយាត្រា ដង្ហែរក្បួន ដើម្បីអបអរសាទរខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ (ថ្ងៃទី៣០ មេសា ១៩៧៥ / ថ្ងៃទី៣០ មេសា ២០២៥)។ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានចូលរួម និងដឹកនាំការហាត់សមនេះ។