រួមគ្នាឆ្ពោះទៅពិធីបុណ្យធំៗរបស់ប្រទេសជាតិ
កប.អនឡាញ - នាយកដ្ឋានហ្វឹកហ្វឺន និងសាលា (អគ្គសេនាធិការដ្ឋានកងទ័ពប្រជាជនវៀតណាម) ទើបតែរៀបចំការហ្វឹកហ្វឺនរួមគ្នាសម្រាប់កងកម្លាំងដែលចូលរួមដង្ហែរក្បួន និងព្យុហយាត្រាយោធាក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមជាតិ (៣០ មេសា ១៩៧៥ / ៣០ មេសា ២០២៥) នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនយោធាជាតិលេខ៤។ កម្មាភិបាល យុទ្ធជនជាង ១ ពាន់នាក់ មកពីអង្គភាពយោធានានានៅភាគខាងជើង នៃក្រសួងការពារប្រទេស បានហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ជាមួយនឹងការប្តេជ្ញាចិរួមចំណែកដល់ជោគជ័យនៃពិធីបុណ្យនេះ។