ប្រជាជន ៣០០ នាក់នៅទីក្រុង Can Tho ត្រូវបានពិនិត្យជំងឺ និងចែកថ្នាំពេទ្យដោយឥតគិតថ្លៃ
កប.អនឡាញ - នាថ្ងៃទី ៨ ខែមិនា គណៈកម្មាធិការរៀបចំជំរុំប្រពៃណី “យុវជន និងនារីនៃយោធភូមិភាគទី៩” ឆ្នាំ២០២៥ បានរៀបចំការពិនិត្យជំងឺ ចែកថ្នាំដោយឥតគិតថ្លៃ និងប្រគល់អំណោយដល់ប្រជាពលរដ្ឋក្រីក្រ និងសិស្សានុសិស្សដែលមានស្ថានភាពលំបាក នៅឃុំ Nhon Nghia ស្រុក Phong Dien ទីក្រុង Can Tho។
នៅទីនេះ ប្រជាជន ៣០០ នាក់ត្រូវបានពិនិត្យដោយគ្រូពេទ្យនៅមន្ទីរពេទ្យយោធាលេខ១២១ មន្ទីរពេទ្យកងទ័ពនិងប្រជាជនទីក្រុង Can Tho និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រស្រុក Phong Dien។
    |
 |
ស្ត្រីនៃយោធភូមិភាគទី៩ ចុះសួសុខទុក្ខប្រជាជនក្នុងសកម្មភាពពិនិត្យ និងព្យាបាលជំងឺនៅឃុំ Nhon Nghia ស្រុក Phong Dien ទីក្រុង Can Tho |
ទន្ទឹមនឹងការពិនិត្យសុខភាព គ្រូពេទ្យក៏ផ្តល់យោបល់អំពីសុខភាព ណែនាំប្រជាពលរដ្ឋអំពីការបង្ការជំងឺ ការរក្សាអនាម័យផ្ទាល់ខ្លួន ការពិនិត្យសុខភាពជាប្រចាំ... កម្មវិធីក៏ផ្ដល់អាហារូបករណ៍ដល់សិស្សចំនួន ២៥ នាក់ដែលមានស្ថានភាពលំបាកប៉ុន្តែទទួលបានលទ្ធផលល្អក្នុងការសិក្សា។
កម្មវិធីពិនិត្យជំងឺ និងចែកថ្នាំដោយឥតគិតថ្លៃ គឺជាសកម្មភាពស្ម័គ្រចិត្តដ៏មានអត្ថន័យ ដើម្បីសុខភាពសហគមន៍។ តាមរយៈនោះ ចែករំលែកការលំបាក និងកាត់បន្ថយថ្លៃព្យាបាលសម្រាប់ប្រជាពលរដ្ឋក្រីក្រ។ កម្មវិធីនេះបាននាំមកនូវលទ្ធផលជាវិជ្ជមាន រួមចំណែកថែរក្សាសុខភាពប្រជាពលរដ្ឋ ជាពិសេសអ្នកក្រីក្រ និងអ្នកមានគុណបំណាច់ចំពោះបដិវត្តន៍៕
បកប្រែដោយ Thuy Anh