ក្រឡេកទៅមើលឆ្នាំ ២០២៤ ទោះបីជាជួបការលំបាកច្រើនក៏ដោយប៉ុន្ដែយើងអាចមានមោទនភាពដែលក្រោមការដឹកនាំរបស់បក្ស និងការគ្រប់គ្រងរបស់រដ្ឋ ជាមួយនឹងការដឹកនាំយ៉ាងប្ដូរផ្ដាច់ និងបត់បែនរបស់រដ្ឋាភិបាល រួមទាំងការខិតខំប្រឹងប្រែងពីគ្រប់កម្រិត គ្រប់ស្ថាប័ន មូលដ្ឋាននិងប្រព័ន្ធនយោបាយទាំងមូល ប្រទេសយើងទទួលបានលទ្ធផលយ៉ាងទូលំទូលាយលើគ្រប់វិស័យ។ ក្នុងសមិទ្ធិផលរួមនោះ កងទ័ពមានការរួមចំណែកយ៉ាងសំខាន់ៗជាច្រើន ដែលតែងតែបំពេញមុខងារ និងភារកិច្ចរបស់កងទ័ពប្រយុទ្ធ កងទ័័ពការងារ និងកងទ័ពផលិតកម្មបានល្អ ដែលក្នុងនោះ គុណភាពហ្វឹកហ្វឺន និងការត្រៀមប្រយុទ្ធត្រូវបានលើកកម្ពស់ជាបន្ដបន្ទាប់ ដែលដើរតួនាទីយ៉ាងសំខាន់សម្រាប់កងទ័ពបំពេញការងារនយោបាយរបស់ខ្លួន។

leftcenterrightdel
កងទ័ពប្រជាជនបន្តបង្កើតរបកគំហើញ និងលើកកម្ពស់គុណភាពហ្វឹកហ្វឺន

ឆ្នាំ ២០២៥ នឹងមានព្រឹត្តិការណ៍ជាតិសំខាន់ៗជាច្រើនរបស់ប្រទេសជាតិ ជាពិសេសខួបលើកទី ៥០ នៃការរំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិ។ ៨០ ឆ្នាំនៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិ ២ ខែកញ្ញា។ ជាពិសេស ឆ្នាំ ២០២៥ បន្តរៀបចំរចនាសម្ព័ន្ធកងទ័ពប្រជាជនវៀតណាមឲ្យមាន  “ចំណាន បង្រួម និងរឹងមាំ” តាមសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សភាគកងទ័ពលើកទី ១១ បានកំណត់ និងក្នុងបរិបទបក្ស រដ្ឋ និងប្រព័ន្ធនយោបាយទាំងមូលជំរុញការអនុវត្តសេចក្ដីសម្រេចចិត្ដលេខ ១៨ របស់មជ្ឈិម ស្ដីពីបញ្ហាមួយចំនួនដូចជា បន្ដផ្លាស់ថ្មី រៀបចំរចនាសម្ព័ន្ធក្បាលម៉ាស៊ីនរបស់ប្រព័ន្ធនយោបាយទាំងមូលឲ្យសមស្រប  និងប្រសិទ្ធភាព។ ដូច្នេះហើយ ការងារហ្វឹកហ្វឺនត្រូវតែបន្តផ្លាស់ថ្មី បង្កើតរបកគំហើញថ្មី និងឆ្លើយតបតម្រូវការកសាងកងទ័ពក្នុងយុគសម័យរីកចម្រើនរបស់ប្រទេសជាតិ។

ដើម្បីសម្រេចការងារដែលបានប្រគល់ជូន គណៈកម្មាធិការបក្ស និងមេបញ្ជាការរបស់បណ្ដាអង្គភាពបន្តផ្ដោតលើ​ការដឹកនាំ បង្កើតរបកគំហើញក្នុងការលើកកម្ពស់គុណភាពហ្វឹកហ្វឺន ស្របតាមស្មារតីនៃសេចក្តីសម្រេចចិត្តលេខ ១៦៥៩-NQ/QUTW ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ស្តីពីការលើកកំពស់គុណភាពហ្វឹកហ្វឺនដំណាក់កាល ២០២៣ ២០៣០ និងឆ្នាំបន្តបន្ទាប់ទៀត។ បទបញ្ជាការងារយោធា និងការពារជាតិឆ្នាំ ២០២៥ របស់ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម។

ដើម្បីធ្វើបានដូច្នេះ ជាដំបូង គណៈកម្មាធិការបក្ស និងមេបញ្ជាការបណ្ដាស្ថាប័ន និងអង្គភាពត្រូវយកចិត្តទុកដាក់លើការត្រៀមរៀបចំហ្វឹកហ្វឺនឲ្យបានហ្មត់ចត់ ការងាររៀបចំធនធានមនុស្ស សម្ភារៈបរិក្ខារ និងទីលានហ្វឹកហាត់ ព្រមទាំងផ្តោតលើការរៀបចំ តែងតាំង និងកៀរគរកម្មាភិបាលហ្វឹកហ្វឺន; អាទិភាពសម្រាប់អង្គភាពទទួលបន្ទុកហ្វឹកហ្វឺនដោយផ្ទាល់ និងកិច្ចការសំខាន់ៗនៅក្នុងតំបន់ និងតំបន់សំខាន់ៗ។

ការងារហ្វឹកហ្វឺន និងបំប៉នកម្មាភិបាលគ្រប់លំដាប់ថ្នាក់ ជាពិសេសកម្មាភិបាលដែលពាក់ព័ន្ធផ្ទាល់ក្នុងការហ្វឹក​ហ្វឺនត្រូវធ្វើឡើងជាប្រចាំ ទាំងមុននិងអំឡុងពេលហ្វឹកហ្វឺន។ ផ្តោតលើការហ្វឹកហ្វឺនខ្លឹមសារថ្មី  និងពិបាក អាស្រ័យហេតុនេះ គុណភាពហ្វឹកហ្វឺនទើបស្មើគ្នា និងទទួលបានលទ្ធផលល្អ។

ប្រឈមមុខនឹងតម្រូវការជាក់ស្តែង ការកែសម្រួល ការរួមបញ្ចូលគ្នា និងការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធស្ថាប័ន និងអង្គភាពនានាក្នុងកងទ័ពទាំងមូលត្រូវតែបញ្ចប់ជាបន្ទាន់។ ដោយឈរលើមូលដ្ឋាននោះ គណៈកម្មាធិការបក្ស និងមេបញ្ជាការគ្រប់លំដាប់ថ្នាក់ពិនិត្យយ៉ាងសកម្ម និងកែសម្រួលផែនការ ខ្លឹមសារ និងវិធីសាស្រ្តហ្វឹកហ្វឺនឱ្យសមស្របទៅនឹងការរៀបចំរចនាសម្ព័ន្ធ និងក្របខ័ណ្ឌថ្មី។ 

ក្រៅពីនេះ ផ្ដោតលើការហ្វឹកហ្វឺន ការប្រើប្រាស់អាវុធស្ទាត់ជំនាញនិងឧបករណ៍បច្ចេកទេស ជាពិសេសអាវុធ និងឧបករណ៍ថ្មីៗ។ ពង្រឹងការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាព័ត៌មាន បញ្ញាសិប្បនិម្មិត (AI) ក្នុងការហ្វឹកហ្វឺន។ ផ្តោតលើការស្រាវជ្រាវ និងធ្វើបច្ចុប្បន្នភាពបញ្ហាថ្មីៗពីសង្គ្រាម និងជម្លោះយោធាក្នុងពិភព​លោកនាពេលថ្មីៗនេះ ដើម្បីផ្ដល់យោបល់ជូនថ្នាក់លើរៀបចំការហ្វឹកហ្វឺនសម្រាប់កងទ័ព ដោយធានាក្នុងស្ថានភាព​ណាមួយ កុំឱ្យមានភាពអសកម្ម ឬ កើតឡើងជាយថហេតុក្នុងគ្រប់ស្ថានភាព។

ក្នុងការដឹកនាំនិងប្រតិបត្តិការហ្វឹកហ្វឺន​ អនុវត្តយ៉ាងម៉ឺងម៉ាត់នូវយន្តការគ្រប់គ្រង ការហ្វឹកហ្វឺនតាមទិសដៅ "ប្រមូលផ្តុំ រួបរួម ព្រមៗគ្នា ប្រសិទ្ធភាព និងគ្មានការត្រួតស៊ីគ្នា"។ ការងារត្រួតពិនិត្យ និងវាយតម្លៃការហ្វឹកហ្វឺនត្រូវតែធ្វើឡើងយ៉ាងតឹងរ៉ឹង និងជាក់ស្ដែង។ ទន្ទឹមនឹងនោះ កម្មាភិបាលគ្រប់លំដាប់ថ្នាក់ត្រូវផ្លាស់ថ្មីនូវខ្លឹមសារ និងវិធីសាស្រ្តនៃការរៀបចំការប្រកួតកីឡា ការត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលនៃការហ្វឹកហ្វឺន និងបង្កើនលំហាត់ហ្វឹកហ្វឺនគ្រប់ប្រភេទ និងគ្រប់កម្រិត។

ជាពិសេសផ្ដោតលើការធានាសុវត្ថិភាព។ គោលការណ៍ នីតិវិធី និងបទប្បញ្ញត្តិសម្រាប់ការធានាសុវត្ថិភាពត្រូវតែផ្សព្វផ្សាយដល់កម្មាភិបាលនិងយុទ្ធជន។ ផែនការហ្វឹកហ្វឺនត្រូវតែបង្កើតឡើងតាមបែបវិទ្យាសាស្ត្រ សមស្របនឹងសមិត្ថភាពរបស់យុទ្ធជន។  ការងារត្រួតពិនិត្យទីលានហ្វឹកហាត់ត្រូវមានភាពតឹងរ៉ឹង និងទៀងទាត់។ ទំនួលខុសត្រូវរបស់មេបញ្ជាការត្រូវបានលើកកម្ពស់ដែលភ្ជាប់ទៅនឹងដំណើរការរៀបចំហ្វឹកហ្វឺន។

ការលើកកម្ពស់គុណភាពហ្វឹកហ្វឺនគឺជាលក្ខណៈសំខាន់សម្រាប់លើកកម្ពស់សមត្ថភាពនិងលទ្ធភាពត្រៀមខ្លួនប្រយុទ្ធ ហើយជាកិច្ចការសំខាន់របស់កងទ័ពក្នុងសម័យសន្តិភាព ត្រៀមខ្លួនសម្រាប់សង្គ្រាម។ ដូច្នេះ គណៈកម្មាធិការបក្ស និងមេបញ្ជាការគ្រប់លំដាប់ថ្នាក់ត្រូវមានដំណោះស្រាយជំរុញការឃោសនា និងអប់រំ បង្កើនការប្តេជ្ញាចិត្តសម្រាប់កម្មាភិបាលនិងយុទ្ធជន    បង្កើតការផ្លាស់ប្តូរដ៏រឹងមាំចាប់ពីថ្ងៃដំបូង និងសប្តាហ៍ដំបូងនៃការហ្វឹកហ្វឺន៕

បកប្រែដោយ Pham Diep