លោកឧត្តមសេនីយ៍ទោ Truong Thien To ជួបធ្វើការជាមួយភាពយន្ដកងទ័ពប្រជាជន
កប.អនឡាញ - នាថ្ងៃទី ៧ មករា លោកឧត្តមសេនីយ៍ទោ Truong Thien To អនុប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាមបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំការងារជាមួយភាពយន្តកងទ័ពប្រជាជន។
ក្នុងឆ្នាំ២០២៤ កន្លងទៅ ភាពយន្តកងទ័ពប្រជាជនបានអនុវត្តល្អនូវការស្រាវជ្រាវ ផ្ដល់យោបល់ លើកសំណើជូនគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស និងអគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាមដោយផ្ទាល់អំពីគោលការណ៍ និងទិសដៅកសាង និងអភិវឌ្ឍន៍ឧស្សាហកម្មភាពយន្ត។
|
|
លោកឧត្តមសេនីយ៍ទោ Truong Thien To ថ្លែងក្នុងកិច្ចប្រជុំ |
អង្គភាពបានផលិតគុនចំនួន ១៥ ដែលមានគុណភាពល្អ និងមានការវាយតម្លៃខ្ពស់; អង្គភាពរៀបចំសប្តាហ៍ភាពយន្តក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu; សប្តាហ៍ភាពយន្តប្រារព្ធខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម និងចូលរួមការតាំងពិព័រណ៍អក្សរសិល្ប៍ និងសិល្បៈនៃកងទ័ពនៅផ្លូវថ្មើរជើងបឹង Hoan Kiem ។
ថ្លែងមតិក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ទោ Truong Thien To បានកោតសរសើរចំពោះសមិទ្ធិផលដែលភាពយន្តកងទ័ពប្រជាជនសម្រេចបានក្នុងរយៈពេលកន្លងមក; ជាមួយគ្នានេះ ស្នើឱ្យគណៈកម្មាធិការបក្ស និងមេបញ្ជាការផ្ដោតលើការដឹកនាំការអនុវត្ត ការរៀបចំផលិតកម្ម និងការឃោសនាដើម្បីអបអរសាទរពិធីបុណ្យធំៗរបស់ប្រទេស។ ព្រមទាំងផ្តោតលើការងារកសាងបក្ស និងការងារនយោបាយ; រក្សារបៀបរៀបរយ កសាងបរិយាកាសវប្បធម៌និងភ្នាក់ងារវប្បធម៌ដើម្បីឲ្យកម្មាភិបាល បុគ្គលិក យុទ្ធជនម្នាក់ៗ ខិតខំបំពេញភារកិច្ចបានល្អ៕
បកប្រែដោយ Pham Diep