គណៈប្រតិភូកម្មាភិបាលនារីនៃកងទ័ពប្រជាជនឡាវមកបំពេញទស្សនកិច្ចការងារនៅកងពលតូចរថក្រោះលេខ ២០១
កប.អនឡាញ - នាថ្ងៃទី ៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈប្រតិភូហ្វឹកហ្វឺនកម្មាភិបាលនារីនៃកងទ័ពប្រជាជនឡាវ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី Phayvon Inthabout ប្រធានការិយាល័យនារីនៃកងទ័ពប្រជាជនឡាវ ប្រធានគណៈប្រតិភូហ្វឹកហ្វឺនបានមកទស្សនា និងផ្លាស់ប្តូរបទពិសោធន៍ក្នុងកិច្ចការនារីនៅកងពលតូចរថក្រោះលេខ ២០១ នៃអង្គភាពរថក្រោះ រថពាសដែក។
ថ្លែងក្នុងការផ្លាស់ប្តូរបទពិសោធន៍ លោកឧត្តមសេនីយ៍ត្រី Phayvon Inthabout ប្រធានគណៈប្រតិភូកម្មាភិបាលនារីនៃកងទ័ពប្រជាជនឡាវ បានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅរបស់អង្គភាពរថក្រោះ រថពាសដែក និងថ្នាក់ដឹកនាំនិងមេបញ្ជាការអង្គភាព ព្រមទាំងមានបំណងចង់ឲ្យនារីនៃកងទ័ពទាំងពីរនិយាយរួម នារីនៃកងទ័ពប្រជាជនឡាវនិងអង្គភាពរថក្រោះ រថពាសដែក បន្តផ្លាស់ប្តូរបទពិសោធន៍ដើម្បីឲ្យកិច្ចការនារីត្រូវបានលើកកម្ពស់ និងកាន់តែស៊ីជម្រៅ និងសម្រេចបានសមិទ្ធិផលជាច្រើននាពេលខាងមុខ បំពេញតាមតម្រូវការការងារក្នុងស្ថានភាពថ្មី។
|
|
ប្រតិភូថតរូបជាអនុស្សាវរីយ៍ |
នៅអង្គភាពនេះ ក្រុមហ្វឹកហ្វឺនកម្មាភិបាលនារីនៃកងទ័ពប្រជាជនឡាវបានទស្សនាបន្ទប់ប្រពៃណីរបស់កងពលតូច; កន្លែងបង្កបង្កើនផល និងផ្លាស់ប្តូរវប្បធម៌និងសិល្បៈ ការប្រកួតកីឡានិងការផ្លាស់ប្តូរបទពិសោធន៍ក្នុងសកម្មភាពការងារនារីរវាងកងពលតូចរថក្រោះលេខ ២០១ និងគណៈប្រតិភូហ្វឹកហ្វឺនកម្មាភិបាលនារីនៃកងទ័ពប្រជាជនឡាវ។
នេះគឺជាសកម្មភាពដ៏មានអត្ថន័យ រួមចំណែកលើកកម្ពស់សមត្ថភាព ចំណេះដឹងនិងជំនាញវិជ្ជាជីវៈរបស់កម្មាភិបាលនារីគ្រប់លំដាប់ថ្នាក់ក្នុងអង្គភាព។ ពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងក្រសួងការពារប្រទេសវៀតណាម និងក្រសួងការពារជាតិឡាវ៕
បកប្រែដោយ Pham Diep