នៅក្នុងជំនួប លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអះអាងថា ក្រសួងការពារប្រទេស និងកងទ័ពប្រជាជន​វៀតណាមយកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាង​វៀតណាមនិងទួរគី។ នាពេលកន្លងមក ដោយមានការខិតខំប្រឹងប្រែងរួមរបស់ភាគីទាំងពីរ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនៃប្រទេសទាំងពីរសម្រេចបានលទ្ធផលជាវិជ្ជមានលើវិស័យមួយចំនួនដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ឧស្សាហកម្មការពារជាតិ ... ដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាព ស្របតាមទិសដៅរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានទទួលជួបលោក Korhan Kemik ឯកអគ្គរដ្ឋទូតទួរគីប្រចាំនៅវៀតណាម

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើថា ភាគីទាំងពីរគួរតែជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូច​ជា៖ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់ជាន់ខ្ពស់។ ការគាំទ្រយ៉ាងសកម្ម និងសម្របសម្រួលការចូលរួមពិព័រណ៍ឧស្សាហកម្មការពារជាតិនៃភាគីនីមួយៗ; ឧស្សាហកម្មការពារជាតិ; ការបណ្ដុះបណ្ដាល; ការជំរុញការចុះហត្ថលេខាលើឯកសារ និងក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្ដិការ។

លោកឯកអគ្គរដ្ឋទូត Korhan Kemik ឲ្យដឹងថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ គឺជាសសរស្តម្ភមួយក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកឯកអគ្គរដ្ឋទូត Korhan Kemik ស្នើថា នាពេលខាងមុខ ភាគីទាំងពីរបន្តជំរុញកិច្ចសហប្រតិបត្តិការយ៉ាងសកម្ម ដោយផ្តោតលើវិស័យដែលភាគីទាំងពីរមានតម្រូវការ; ព្រមទាំងសំដែងការជឿជាក់ថា ទំនាក់ទំនង​សហប្រតិបត្តិការរវាងភាគីទាំងពីរនឹងកាន់តែអភិវឌ្ឍន៍យ៉ាងស៊ីជម្រៅ និងមានប្រសិទ្ធភាព។

* នារសៀលថ្ងៃដដែល នៅទីស្នាក់ការក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានទទួលជួបលោកវរសេនីយ៍ឯក Kim Myong Chol អនុព័ន្ធយោធាកូរ៉េខាងជើងប្រចាំនៅវៀតណាម។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ប្រគល់លិខិតអញ្ជើញតាមរយៈលោកវរសេនីយ៍ឯក Kim Myong Chol ដោយអញ្ជើញថ្នាក់ដឹកនាំក្រសួងការពារជាតិកូរ៉េខាងជើងចូលរួមពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ២០២៤។

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសម្តែងនូវសេចក្តីរីករាយចំពោះសមិទ្ធិផលនានាក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសដែលកងទ័ព និងប្រជាជនកូរ៉េខាងជើងសម្រេចបានក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ជឿជាក់ថា កូរ៉េខាងជើង នឹងបន្តមានជំហានរីកចំរើនបន្ថែមទៀតក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេស។

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា បក្ស រដ្ឋាភិបាល និងក្រសួងការពារប្រទេសវៀតណាមយកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាមនិងកូរ៉េខាងជើង ហើយចាត់ទុកថា កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរគឺជាមូលដ្ឋានគ្រឹះសម្រាប់ភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិឱ្យស៊ីជម្រៅ និងសម្រេចបានលទ្ធផលជាក់ស្តែង។

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកវរសេនីយ៍ឯក Kim Myong Chol ក្នុងតួនាទីជាស្ពានជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម និងកូរ៉េខាងជើងក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ និងសម្រេចបានលទ្ធផលវិជ្ជមាន  រួមចំណែកជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរនិងកងទ័ពទាំងពីរ ព្រមទាំងស្នើថា នាពេលខាងមុខ ភាគីទាំងពីរនឹបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារសហប្រតិបត្តិការដែលបានព្រមព្រៀង ដោយផ្តោតលើវិស័យដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់; ការងារបក្ស ការងារនយោបាយ; ការផ្លាស់ប្តូរ និងស្រាវជ្រាវលើខ្លឹមសារសហប្រតិបត្តិការថ្មី ដែលសមស្របទៅនឹងតម្រូវការរបស់ភាគីនីមួយៗ ...

លោកលោកវរសេនីយ៍ឯក Kim Myong Chol បានចែករំលែកផលវិបាកធ្ងន់ធ្ងរដែលព្យុះទីហ្វុង Yagi បណ្ដាលឱ្យប្រទេសវៀតណាម។ ព្រមទាំងអះអាងថា ក្នុងតួនាទីនិងទំនួលខុសត្រូវរបស់ខ្លួនលោកនឹងបន្តខិតខំប្រឹងប្រែងជំរុញ និងអនុវត្តខ្លឹមសារសហប្រតិបត្តិការដែលបានព្រមព្រៀងដោយភាគីទាំងពីរ ក៏ដូចជាស្រាវជ្រាវខ្លឹមសារសហប្រតិបត្តិការថ្មី រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងកូរ៉េខាងជើង-និងវៀតណាម ឲ្យកាន់តែរីកចម្រើន។

* នាថ្ងៃដដែល នៅទីស្នាក់ការក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានទទួលជួបលោកវរសេនីយ៍ឯក Ulysses Susarno Mancao អនុព័ន្ធយោធាហ្វីលីពីន មកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មការទូត និងលោកវរសេនីយ៍ឯក Ronald Erazo Gaboy អនុព័ន្ធយោធាថ្មីនៃហ្វីលីពីនប្រចាំនៅវៀតណាម។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ពិភាក្សាជាមួយលោកវរសេនីយ៍ឯក Ulysses Susarno Mancao អនុព័ន្ធយោធាហ្វីលីពីន

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានវាយតំលៃខ្ពស់ចំពោះការរួមចំណែកយ៉ាងសំខាន់ៗរបស់លោកវរសេនីយ៍ឯក Ulysses Susarno Mancao ក្នុងអាណត្តិកន្លងមកចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម និងហ្វីលីពីន ជាពិសេសការតភ្ជាប់ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ការផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់; រក្សាប្រកបដោយប្រសិទ្ធភាពនូវយន្ដការពិគ្រោះយោបល់ ការសន្ទនានិងការផ្លាស់ប្តូរប្រចាំឆ្នាំ ជាពិសេសកិច្ចសន្ទនាគោលនយោបាយការពារជាតិ ការពិគ្រោះយោបល់ខាងកងទ័ពជើងទឹក និងទ័ពអាកាស ការផ្លាស់ប្តូរមិត្តភាពនៅកោះ Song Tu Tay និងកោះ Song Tu Dong; កិច្ចសហប្រតិបត្តិការរវាងបណ្ដាអង្គភាព ការបណ្ដុះបណ្ដាល; ឧស្សាហកម្មការពារជាតិ; ការសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកា និងយន្តការពហុភាគី...

លោកវរសេនីយ៍ឯក Ulysses Susarno Mancao បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងស្ថាប័នមុខងារនៃក្រសួងការ​ពារប្រទេសវៀតណាមដែលបានយកចិត្តទុកដាក់ គាំទ្រ និងបង្កើតលក្ខខណ្ឌសម្រាប់លោកបញ្ចប់អាណត្តិបេសកកម្មការទូតនៅវៀតណាមប្រកបដោយជោគជ័យ។ ព្រមទាំងលោកសង្កត់ធ្ងន់ថា ក្នុងមុខតំណែងណាមួយលោកនឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរឲ្យកាន់តែរីកចម្រើន។

រីឯខ្លួនវិញ លោកវរសេនីយ៍ឯក Ronald Erazo Gaboy បានអះអាងថា លោកនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័នមានសមត្ថកិច្ចនៃក្រសួងការពារប្រទេសវៀតណាម ដើម្បីអនុវត្ដប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី៕

បកប្រែដោយ Pham Diep