លោកឧត្តមសេនីយ៍ទោ Le Quang Minh បានជូនពរលោក Nguyen Trong Nghia មានសុខភាពល្អ​ និងបន្តរួមវិភាគទានជាច្រើនចំពោះបុព្វហេតុបដិវត្តន៍របស់បក្ស និងការកសាងកងទ័ពបដិវត្តន៍របៀបរៀបរយ ស្ទាត់ជំនាញ ទំនើបពីមួយជំហានទៅមួយជំហាន។ លោកឧត្តមសេនីយ៍ទោ Le Quang Minh បានជម្រាបជូនលោក Nguyen Trong Nghia អំពីស្ថានភាពនៃការអនុវត្តបេសកកម្ម សកម្មភាពយោធា និងការពារជាតិ ការងារបក្ស និងការងារនយោបាយរបស់កងទ័ពទាំងមូល; ការងារគោលនយោបាយ និងសកម្មភាព "តបស្នងសងគុណ" របស់កងទ័ព ក្នុងឱកាសរំលឹកខួបលើកទី ៧៧ នៃទិវាយុទ្ធជនពិការ និងយុទ្ធជនពលី។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Le Quang Minh ផ្តល់អំណោយរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស និងអគ្គស្នងការដ្ឋាននយោបាយជូនលោក Nguyen Trong Nghia

លោក Nguyen Trong Nghia សម្តែងនូវក្តីសប្បាយរីករាយចំពោះលទ្ធផលដែលកងទ័ពទាំងមូលសម្រេចបាននាពេលកន្លងមក។ លោកបានសង្ឃឹមថា កម្មាភិបាល និងយុទ្ធជននៃកងទ័ពទាំងមូលនឹងបន្តលើកតម្កើងគុណសម្បត្តិ និងប្រពៃណីល្អរបស់កងទ័ពលោក អ៊ំ ហូ ហើយខិតខំរៀនសូត្រ ហ្វឹកហាត់ ត្រៀមខ្លួនទទួលយក និងបំពេញរាល់ភារកិច្ច។ លោក Nguyen Trong Nghia ក៏បានសង្ឃឹមថា អគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាមបន្តអនុវត្តបានល្អនូវមុខងារធ្វើសេនាធិការយុទ្ធសាស្ត្រដើម្បីជួយការិយាល័យនយោបាយ លេខាធិការដ្ឋាន និងគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស ដឹកនាំកសាងកងទ័ពដ៏រឹងមាំខាងនយោបាយ ជាមូលដ្ឋានសម្រាប់ការកែលម្អគុណភាពរួម និងកម្លាំងប្រយុទ្ធ; រក្សា និងពង្រឹងការដឹកនាំជាដាច់ខាត និងផ្ទាល់របស់បក្សចំពោះកងទ័ព៕

បកប្រែដោយ Huyen Trang