ក្នុងឱកាសនេះ គណៈប្រតិភូបានសួរសុខទុក្ខ ស្ថានភាពគ្រួសារ និងថែទាំយុទ្ធជនពិការ យុទ្ធជនជំងឺនៅមជ្ឈមណ្ឌល ព្រមទាំងសម្តែងនូវគោលបំណងចង់ឲ្យយុទ្ធជនពិការ យុទ្ធជនជំងឺបន្តរក្សានូវគុណវុឌ្ឍិរបស់កងទ័ពលោក អ៊ំ ហូ ព្យាបាលរបួស និងជំនះពុះពារការលំបាកក្នុងជីវភាពរស់នៅ និងធ្វើជាគំរូដ៏ភ្លឺស្វាងសម្រាប់ជំនាន់វ័យក្មេង។ ទន្ទឹមនឹងនោះ គណៈប្រតិភូសង្ឃឹមថា បុគ្គលិករបស់មជ្ឈមណ្ឌលនឹងពុះពារការលំបាក បន្តលើកកំពស់ស្មារតីទទួលខុសត្រូវនិងថែទាំយុទ្ធជនពិការ យុទ្ធជនជំងឺ និង​ជនរងគ្រោះដោយជាតិគីមីពុលពណ៌ទុំឱ្យប្រសើរឡើងបន្ថែមទៀត។ល។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Doan Quang Hoa ផ្តល់អំណោយពីគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស ជូនមជ្ឈមណ្ឌលគិលានុបដ្ឋាកយុទ្ធជនពិការ Nho Quan

គណៈប្រតិភូបានផ្តល់អំណោយពីគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេសជូនមជ្ឈមណ្ឌលគិលានុបដ្ឋាកយុទ្ធជនពិការ Nho Quan និងយុទ្ធជនពិការ យុទ្ធជនជំងឺដែលកំពុងត្រូវបានថែទាំនៅមជ្ឈមណ្ឌល។ ក្នុងឱកាសនេះដែរ គណៈប្រតិភូនៃបញ្ជាការដ្ឋានយោធភូមិភាគទី៣ និងបញ្ជាការដ្ឋានយោធាខេត្ត Ninh Binh ក៏បានជូនអំណោយដល់មជ្ឈមណ្ឌលគិលានុបដ្ឋាកយុទ្ធជនពិការ Nho Quan និងយុទ្ធជនពិការ យុទ្ធជនជំងឺដែលកំពុងត្រូវបានថែទាំនៅមជ្ឈមណ្ឌលផង​ដែរ​៕

បកប្រែដោយ Huyen Trang