អញ្ជើញចូលរួមក្នុងកម្មវិធីនេះមានកម្មាភិបាល យុទ្ធជននៃកងកម្លាំងប្រដាប់អាវុធខ័ណ្ឌលេខ៣ ទីក្រុងហូជីមិញ និងសមាជិកសម្ព័ន្ធយុវជន និងយុវជនយ៉ាងច្រើនកុះករ។ មុនពេលបរិច្ចាគឈាម កម្មាភិបាលនិងយុទ្ធជនត្រូវបានពិនិត្យ វាស់សម្ពាធឈាម និងពិនិត្យសុខភាព។ កម្មវិធីនេះប្រមូលបានឈាមជិត ១២០ ប្លោក ធានាគុណភាពតាមបទប្បញ្ញត្តិ។ ឈាមដែលបរិច្ចាកទាំងអស់ត្រូវបានផ្ទេរទៅធនាគារឈាមនៃមន្ទីរពេទ្យផ្តល់ឈាម និងឈាមវិទ្យាក្នុងទីក្រុងហូជីមិញ ដើម្បីបំពេញតម្រូវការសង្គ្រោះបន្ទាន់ និងការព្យាបាលអ្នកជំងឺ។

leftcenterrightdel
កម្មាភិបាល យុទ្ធជនចុះឈ្មោះបរិច្ចាគឈាម

leftcenterrightdel
កម្មវិធីនេះប្រមូលអំណោយឈាមជិត ១២០ ប្លោក

តាមរយៈកម្មវិធីបរិច្ចាកឈាមដោយស្ម័គ្រចិត្តនេះ យើងរួមចំណែកផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងដល់កម្មាភិបាល យុទ្ធជននៃកងកម្លាំងប្រដាប់អាវុធខ័ណ្ឌលេខ៣ ក៏ដូចជាប្រជាពលរដ្ឋក្នុងតំបន់អំពីអត្ថន័យមនុស្សធម៌នៃចលនាបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងលើកកម្ពស់ស្មារតីនៃការបរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិតក្នុងសហគមន៍។ គណៈកម្មាធិការបក្ស បញ្ជាការដ្ឋានយោធាខ័ណ្ឌលេខ៣ អំពាវនាវឲ្យកម្មាភិបាល យុទ្ធជនចូលរួមយ៉ាងសកម្មក្នុងការបរិច្ចាកឈាម និងចលនាញាតិមិត្តចូលរួមផង រួមចំណែកលើកកំពស់គុណភាពថ្លៃថ្នូររបស់កងទ័ពលោកអ៊ំហូក្នុងដួងចិត្តប្រជាជន៕

បកប្រែដោយ Duy Hoan