leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Vu Trung Kien ថ្លែងក្នុងកិច្ចប្រជុំ

កម្មវិធីជួបប្រាស្រ័យរវាងកងឆ្មាំសមុទ្រវៀតណាមនិងកងឆ្មាំសមុទ្រចិនមានអត្ថន័យសំខាន់ក្នុងការពង្រឹងនិងធ្វើឲ្យស៊ីជម្រៅថែមទៀត​នូវទំនាក់ទំនងសហប្រតិបត្តិការល្អរវាងកងឆ្មាំសមុទ្រវៀតណាម និងកងឆ្មាំសមុទ្រចិន។ នេះគឺជាសកម្មភាពដែលរួមចំណែកដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយការបរទេសរបស់បក្ស និងរដ្ឋ; សេចក្ដីសម្រេចចិត្ដ សេចក្តីណែនាំ និងផែនការរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសស្តីពីការធ្វើ​សមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិក្នុងឆ្នាំ ២០២៤ និងប៉ុន្មានឆ្នាំបន្តបន្ទាប់។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ
leftcenterrightdel
ប្រតិភូទាំងឡាយចូលរួមកិច្ចប្រជុំ 

ដើម្បីត្រៀមរៀបចំឱ្យបានល្អសម្រាប់កម្មវិធីជួបប្រាស្រ័យនេះ លោកឧត្តមសេនីយ៍ត្រី Vu Trung Kien បានស្នើឱ្យស្ថាប័ន និងអង្គភាពនានាប្រកាន់ខ្ជាប់នូវប្រធានបទ និងកសាងខ្លឹមសារជាក់ស្តែង និងមានអត្ថន័យនយោបាយខ្ពស់ក្នុងកិច្ចការបរទេស។ ការរៀបចំត្រូវហ្មត់ចត់ ធានាសុវត្ថិភាព និងសន្សំសំចៃ។ ទន្ទឹមនឹងនោះ ការឃោសនាត្រូវដាក់ពង្រាយឱ្យបានឆាប់ ធានាបាននូវការផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់សាធារណជនអំពីកម្មវិធីជួបប្រាស្រ័យដ៏មានអត្ថន័យនេះ។

តាមការគ្រោងទុក កម្មវិធីជួបប្រាស្រ័យនេះនឹងប្រព្រឹត្តទៅនៅខែសីហា ឆ្នាំ ២០២៤ នៅទីក្រុងហាណូយ និងទីក្រុង Hai Phong៕

បកប្រែដោយ Pham Diep