អញ្ជើញចូលរួមសន្និបាតមានសមាជិកការិយាល័យនយោបាយ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម៖ លោកប្រធានរដ្ឋ To Lam និងលោកនាយករដ្ឋមន្ត្រី Pham Minh Chinh។

លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស បានអញ្ជើញជាអធិបតីនៃសន្និបាត។

leftcenterrightdel
 
leftcenterrightdel
លោកប្រធានរដ្ឋ To Lam និងលោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួមសន្និបាត; លោកនាយឧត្តមសេនីយ៍ Phan Van Giang អញ្ជើញជាអធិបតីនៃសន្និបាត 

នៅក្នុងសន្និបាតនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានជម្រាបជូនខ្លឹមសារទាំងស្រុងនៃសុន្ទរកថារបស់លោកអគ្គលេខាបក្ស Nguyen Phu Trong លេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម។ ក្នុងសុន្ទរកថា លោកអគ្គលេខាបក្ស Nguyen Phu Trong បានទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផល និងលទ្ធផលដែលគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេសបានដឹកនាំកងទ័ពទាំងមូលសម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២៤។ ទន្ទឹមនឹងនោះ បានសង្កត់ធ្ងន់លើការងារមួយចំនួនដែលត្រូវយកចិត្តទុកដាក់ក្នុងឆមាសទី២ នៃឆ្នាំនេះ ដោយឈរលើស្មារតី “ការប្តេជ្ញាចិត្តទាំង៥  និងភាពម្ចាស់ការទាំង៥”។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ថ្លែង​ក្នុង​សន្និបាត

ថ្លែងមតិក្នុងសន្និបាត លោកប្រធានរដ្ឋ To Lam និងលោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានទទួលស្គាល់ និងកោតសរសើរចំពោះសមិទ្ធិផល និងលទ្ធផលលេចធ្លោរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេសសម្រេច​បាន នាពេលថ្មីៗនេះ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យគណៈកម្មាធិការបក្សយោធាមជ្ឈិមបន្តលើកកំពស់សមត្ថភាពស្រាវជ្រាវ ចាប់យក ព្យាករណ៍និងវាយតម្លៃស្ថានភាពឱ្យបានត្រឹមត្រូវ ព្រមទាំងផ្តល់យោបល់ជូនបក្ស រដ្ឋ អំពីគោលនយោបាយ ផែនការយុទ្ធសាស្ត្រយោធាការពារជាតិ បំពេញភារកិច្ចការពារមាតុភូមិទាំងក្នុងដំណាក់កាលចំពោះមុខ និងទាំងក្នុងរយៈពេលវែង។ ដោះស្រាយស្ថានការណ៍បានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។ ធានាភ័ស្តុភា និងបច្ចេកទេសសម្រាប់ភារកិច្ចទាំងឡាយឲ្យ​បានគ្រប់គ្រាន់ និងទាន់ពេលវេលា។ អនុវត្តផែនការនិងការវិនិយោគ ហិរញ្ញវត្ថុ សេដ្ឋកិច្ច និងការងារការពារជាតិប្រកបដោយប្រសិទ្ធភាព និងស្របតាមបទប្បញ្ញត្តិ។ ផ្តោតលើការកសាងនិងបញ្ចប់គម្រោងអភិវឌ្ឍន៍ឧស្សាហកម្មការពារជាតិទំនើប ប្រើគោលដៅពីរទាំងយោធានិងស៊ីវិល បំពេញតម្រូវការនិងភារកិច្ចកសាង និងការពារមាតុភូមិក្នុងស្ថានភាពថ្មី...

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

ថ្លែងមតិក្នុងសន្និបាតនេះ ដោយលើកឡើងអំពីទិសដៅ និងភារកិច្ចនាពេលខាងមុខ លោកប្រធានរដ្ឋ To Lam បានសង្កត់ធ្ងន់លើខ្លឹមសារមួយចំនួនដែលគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារជាតិប្រទេសត្រូវអនុវត្ត រួមទាំងការបង្កើនសក្ដានុពលការពារជាតិ ផ្តោតលើការកសាងខឿនការពារជាតិដោយប្រជាជនទាំងមូលដោយផ្សាភ្ជាប់ជាមួយសន្តិសុខប្រជាជន។ កសាងនិងលើកកំពស់ "ប្រៀបប្រយុទ្ធដោយពឹងផ្អែកលើការជួយគាំទ្រពីប្រជាជន" ក្នុងខឿនការពារជាតិដោយប្រជាជនទាំងមូល កសាងនិងពង្រឹងប្រៀបប្រយុទ្ធការពារជាតិដោយប្រជាជនទាំងមូលដ៏រឹងមាំ។ ដាក់ពង្រាយដំណោះស្រាយជាក់លាក់ដើម្បីកសាងតំបន់ការពារទប់ទល់ថ្នាក់យោធភូមិភាគ និងតំបន់ការពារទប់ទល់គ្រប់កម្រិតឲ្យ​បានរឹងមាំ។ ផ្សាភ្ជាប់ការពង្រឹងការការពារជាតិ និងសន្តិសុខជាមួយការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាមួយការពារជាតិ សន្តិសុខ។  លោកប្រធានរដ្ឋបានស្នើឱ្យគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេសសម្របសម្រួល និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តលេខ ៨ នៃគណៈកម្មាធិការមជ្ឈិមបក្សលើកទី ១៣ ស្តីពីយុទ្ធសាស្ត្រការពារមាតុភូមិក្នុងស្ថានភាពថ្មី រួម​ទាំង​យុទ្ធសាស្ត្រ គ្រោងការណ៍ និងប្រព័ន្ធច្បាប់នានាអំពីយោធាការពារជាតិ។ ផ្តោតលើការកែលម្អគុណភាព  កាត្រៀមប្រយុទ្ធយ៉ាងតឹងរឹង គ្រប់គ្រងដែនអាកាស តំបន់សមុទ្រ តំបន់ព្រំដែន និងតំបន់ផ្ទៃក្នុងការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពទឹកដី និងសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ។ សហការយ៉ាងជិតស្និទ្ធជាមួយនគរបាលប្រជាជនដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅទូទាំងប្រទេស៕

បកប្រែដោយ Duy Hoan