leftcenterrightdel
ទិដ្ឋភាពនៃជំនួប

ក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ត្រី Nguyen Quoc Toan មេបញ្ជាការរងបញ្ជាការដ្ឋានរដ្ឋធានីហាណូយបានជូនដំណឹងអំពីលទ្ធផលមួយចំនួននៃការអនុវត្តភារកិច្ចរបស់បញ្ជាការដ្ឋាន​យោ​ធារដ្ឋធានីហាណូយ រួមទាំងការគ្រប់គ្រង បណ្តុះបណ្តាលកងកម្លាំងបម្រុង និងកងជីវពល។

លោកវរសេនីយ៍ឯក Phoungeun Phomuang បានសម្តែងនូវក្តីសប្បាយរីករាយចំពោះសមិទ្ធិផលដែលបញ្ជាការដ្ឋានយោធារដ្ឋធានីសម្រេចបាននាពេលថ្មីៗនេះ។ ទន្ទឹមនឹងនោះ ជឿជាក់ថា កងកម្លាំងប្រដាប់អាវុធរបស់រដ្ឋធានីហាណូយនឹងបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា រួមចំណែករក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ទីក្រុងហាណូយនិយាយដោយឡែក និងប្រទេសវៀតណាមនិយាយរួម បន្តលើកកម្ពស់ទំនាក់ទំនង សាមគ្គីភាពរវាងវៀតណាម និងឡាវ៕

បកប្រែដោយ Duy Hoan