leftcenterrightdel
លោកវរសេនីយ៍ឯក Le Van Dong ប្រគល់សម្ភារៈបរិក្ខារពេទ្យជានិមិត្ដរូបជូនលោកវរសេនីយ៍ឯក Vongxay Inthakham

ថ្លែងក្នុងពិធីនេះ លោកវរសេនីយ៍ឯក Le Van Dong អនុប្រធាននាយកដ្ឋានពេទ្យយោធា អគ្គនាយកដ្ឋានភស្តុភារ បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការវេជ្ជសាស្រ្ដយោធាគឺជាចំណុចភ្លឺមួយក្នុងទំនាក់ទំនងការពារជាតិវៀតណាម-ឡាវ ដែលជាសក្ខីភាពសម្រាប់កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងប្រទេសទាំងពីរនិយាយរួម និងកងទ័ពទាំងពីរនិយាយដោយឡែក ជួយគ្នាទៅវិញទៅមក បង្កើនសមត្ថភាពព្យាបាលនិងការពារសុខភាពយោធិននៃប្រទេសទាំងពីរ។

វិស័យពេទ្យយោធាវៀតណាមតែងតែឲ្យតម្លៃខ្ពស់ និងផ្តល់អាទិភាពខ្ពស់ក្នុងការរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពដ៏អស្ចារ្យ សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ហើយត្រៀមខ្លួនជាស្រេចបន្តជួយ​ឡាវតាមសមត្ថភាពដែលអាចធ្វើទៅបាន ក៏ដូចជាក្នុងការរៀបចំព្រឹត្តិការណ៍យោធា និងការពារជាតិអាស៊ាន ឆ្នាំ២០២៤ លើវិស័យវេជ្ជសាស្ត្រយោធា។

រីឯខ្លួនវិញ លោកវរសេនីយ៍ឯក Vongxay Inthakham អនុព័ន្ធយោធាឡាវប្រចាំវៀតណាមបានសង្កត់ធ្ងន់ថា នាពេលថ្មីៗនេះ ក្រសួងការពារប្រទេសវៀតណាមបានជួយក្រសួងការពារជាតិឡាវទាំងសម្ភារៈ និងស្មារតី ដោយបង្ហាញសាមគ្គីភាពពិសេសរវាងប្រទេសទាំងពីរ ព្រមទាំងថ្លែងអំណរគុណចំពោះក្រសួងការពារប្រទេសវៀតណាមដែលបានប្រគល់សម្ភារៈបរិក្ខារពេទ្យ ហើយបញ្ជាក់ថា សម្ភារៈបរិក្ខារពេទ្យនេះនឹងប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពបំផុត៕

បកប្រែដោយ Pham Diep