មន្ទីរពេទ្យយោធា ១០៣ ប្រគល់អំណោយក្នុងឱកាសទិវាកុមារអន្តរជាតិ
កប.អនឡាញ - អំណោយជាង ១០០ កញ្ចប់ (រួមទាំងស្ករគ្រាប់ ទឹកដោះគោ ផ្លែឈើ...) ត្រូវបានការិយាល័យនយោបាយ (មន្ទីរពេទ្យយោធា ១០៣) សម្របសម្រួលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃអនុវិទ្យាល័យហាណូយ Adelaide (ខ័ណ្ឌ Ha Dong ទីក្រុងហាណូយ) ជូនដល់អ្នកជំងឺកុមារនៅមន្ទីរពេទ្យយោធា ១០៣ ។
    |
 |
រូបថតឧទាហរណ៍៖ អង្គភាពនានាប្រគល់អំណោយដល់កុមារដែលកំពុងព្យាបាលជំងឺនៅមន្ទីរពេទ្យយោធា ១០៣ |
សកម្មភាពនេះគឺជាផ្នែកមួយនៃព្រឹត្តិការណ៍ សំដៅលើកកម្ពស់ការទទួលខុសត្រូវសម្រាប់កុមារក្នុងអំឡុងខែសកម្មភាពសម្រាប់កុមារ។ ថ្វីត្បិតតែអំណោយមានតិចតួចបើធៀបនឹងដំណើរការព្យាបាលជំងឺរបស់កុមារ ប៉ុន្តែវាជាការរួមដៃរបស់សង្គមទាំងមូល ដើម្បីលើកទឹកចិត្តដល់ស្មារតីប្រយុទ្ធនឹងជំងឺសម្រាប់កុមារ និងក្រុមគ្រួសារ។
នេះក៏ជាសកម្មភាពអប់រំដល់សិស្សានុសិស្សក្នុងការសន្សំប្រាក់បន្តិចបន្តួច ដើម្បីចែករំលែកដល់អ្នកដែលមានជីវភាពរស់នៅជួបការលំបាក អ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ដោយដឹងថា ការិយាល័យនយោបាយ (មន្ទីពេទ្យយោធា១០៣) បានរក្សាសកម្មភាពនេះសម្រាប់អ្នកជំងឺកុមារដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យអស់រយៈពេលជាច្រើនឆ្នាំមកហើយ៕
បកប្រែដោយ Pham Diep