leftcenterrightdel
លោក Dang Quoc Khanh ទទួលជួបពិភាក្សាការងារជាមួយលោក Honna Hitoshi

ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យអភិវឌ្ឍន៍ថាមពលជីវម៉ាស និងសំដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។ សម្ព័ន្ធក្រុមហ៊ុន Erex  មានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងការបំប្លែងរោងចក្រថាមពលធ្យូងថ្មទៅជារោងចក្រថាមពលជីវម៉ាសនៅក្នុងប្រទេសជប៉ុន។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

ដូច្នេះ លោក Dang Quoc Khanh មានបំណងថាសម្ព័ន្ធក្រុមហ៊ុន Erex ផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍លើការអនុវត្តការផ្លាស់ប្តូរនៅប្រទេសជប៉ុនជាមួយវៀតណាម។ ទាក់ទិននឹងការវិនិយោគរបស់សម្ព័ន្ធក្រុមហ៊ុន Erex  ក្នុងគម្រោងរោងចក្រថាមពលជីវម៉ាសចំនួន ១៤ នៅវៀតណាម លោក Dang Quoc Khanh សង្ឃឹមថា គម្រោងទាំងនេះនឹងបង្កើតការងារ ធានាជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ និងធានានិរន្តរភាព និងកិត្យានុភាពសម្រាប់រដ្ឋ និងអង្គភាពអាជីវកម្ម៕

បកប្រែដោយ Duy Hoan