leftcenterrightdel
 
leftcenterrightdel
កម្មាភិបាល​​នៃនាយកដ្ឋានរក្សាសន្តិភាពវៀតណាម អញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធដល់វីរជនយុទ្ធជនពលីនៅស្តូបអនុស្សវរីយ៍យុទ្ធជនពលី

នៅមុខវិមានតម្កល់សពលោកប្រធានហូជីមិញ តាងនាមឱ្យនាយកដ្ឋានរក្សាសន្តិភាពវៀតណាមទាំងមូល លោកវរសេនីយ៍ឯក Pham Manh Thang ប្រធាននាយកដ្ឋានរក្សាសន្តិភាពវៀតណាម បានរាយការណ៍អំពីលទ្ធផលប្រតិបត្តិការ និងសមិទ្ធិផលលេចធ្លោរបស់អង្គភាព។ ក្នុងរយៈពេល ១០ ឆ្នាំនៃការកសាង និងរីកចម្រើន នាយកដ្ឋានរក្សាសន្តិភាពវៀតណាម មានកិត្តិយសទទួលបានគ្រឿងឥស្សរិយយសការពារមាតុភូមិថ្នាក់ទីពីរ គ្រឿងឥស្សរិយយសការពារមាតុភូមិថ្នាក់ទីបី និងទទួលបានទង់ប្រឡងប្រណាំងឆ្នើមក្នុងចលនាប្រឡងប្រណាំងប្តេជ្ញាឈ្នះជាច្រើនឆ្នាំជាប់ៗគ្នា។ នាយកដ្ឋានរក្សាសន្តិភាពវៀតណាមគឺជាអង្គភាពឆ្នើមមួយក្នុងចំណោមអង្គភាពឆ្នើមចំនួន១០ ដែលបានសហព័ន្ធពលកម្មវៀតណាមជ្រើសរើសដើម្បី​លើក​តម្កើងក្នុងកម្មវិធីសិរីរុងរឿងវៀតណាម លើកទី២០ ឆ្នាំ២០២៤។

leftcenterrightdel
 
leftcenterrightdel
 
leftcenterrightdel
នាយកដ្ឋានរក្សាសន្តិភាពអញ្ជើញ​ដាក់កម្រងផ្កា អុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ

នៅចំពោះមុខវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ ប្រធាននាយកដ្ឋានរក្សាសន្តិភាពវៀតណាម តាងនាមអង្គភាពបានសន្យាថានឹងស្មោះត្រង់ជាដាច់ខាត់ចំពោះបក្ស មាតុភូមិ កងទ័ព និងមាគ៌ាដែលបានជ្រើសរើសដោយលោកប្រធានហូជិមិញ សក្តិសមជាបេសកជនសន្តិភាពក្នុងការអនុវត្តសកម្មភាពដែលមានអត្ថន័យនយោបាយ និងមនុស្សធម៌ដ៏ថ្លៃថ្នូរចំពោះសហគមន៍អន្តរជាតិ បន្តជំរុញការអនុវត្តចលនាប្រឡងប្រណាំងប្តេជ្ញាឈ្នះ ក្រោមប្រធានបទ “សាមគ្គី គំរូ វិន័យ សកម្ម ច្នៃប្រឌិត ប្តេជ្ញាឈ្នះ”។ នាយកដ្ឋានរក្សាសន្តិភាពវៀតណាមនឹងបន្តរួបរួមគ្នា ប្តេជ្ញាចិត្តកសាងគណៈកម្មាធិការបក្សនាយកដ្ឋានរក្សាសន្តិភាពស្អាតស្អំ និងរឹងមាំលើគ្រប់ជ្រុងជ្រោយ សម្រេចបាននូវរាល់ភារកិច្ចដែលបានប្រគល់ជូន សក្តិសមនឹងប្រពៃណីរបស់កងទ័ពប្រជាជនវៀតណាម៕

បកប្រែដោយ Duy Hoan