leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Vu Hai San ថ្លែងក្នុងជំនួប

លោកឧត្តមសេនីយ៍ឯក Vu Hai San បានលើកសរសើរអគ្គក្រុមហ៊ុនលេខ ២៨   ដែលរក្សាការធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព រក្សាបានល្អនូវម៉ាកយីហោក្នុងទីផ្សារវាយនភណ្ឌ និងកាត់ដេរក្នុងស្រុក និងអន្តរជាតិ។ លោកអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានលើកឡើងនូវវិធានការជាច្រើនសម្រាប់អគ្គក្រុមហ៊ុនលេខ ២៨   អនុវត្តឱ្យបានល្អនូវយុទ្ធសាស្ត្រផលិតកម្ម និងធ្វើអាជីវកម្មនាពេលខាងមុខ ដោយផ្តោតលើការលើកកម្ពស់ការធ្វើបរិវត្ដកម្មឌីជីថល និងការប្រើប្រាស់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ធានាគុណភាពផលិតផល; ថែទាំជីវភាពរស់នៅទាំងសំភារៈ និងស្មារតីរបស់កម្មាភិបាល បុគ្គលិក និងកម្មករឲ្យបានល្អ...

នាថ្ងៃដដែល លោកឧត្តមសេនីយ៍ឯក Vu Hai San បានអញ្ជើញមកពិនិត្យការវិនិយោគសាងសង់បន្ទាយនៅកងវរសេនាធំ​លេខ ៩២០ និងកងវរសេនាធំលេខ ៩១៥ នៃសាលានាយទាហានអាកាស (ប្រភេទទ័ពការពារដែនអាកាស-ទ័ពជើងអាកាស​)។  លោកឧត្តមសេនីយ៍ឯក Vu Hai San បានស្នើឱ្យអង្គភាពនានាសហការយ៉ាងសកម្មជាមួយអាជ្ញាធរមូលដ្ឋាន អនុវត្ដវិធានការជាច្រើនដើម្បីដោះស្រាយបានល្អនូវការលំបាកនិងបញ្ហាប្រឈមនានា ជាពិសេសបញ្ហាដែលកើតមានឡើង ធានាបាននូវវិវឌ្ឍនភាពសាងសង់គម្រោង គុណភាពខ្ពស់ សុវត្ថិភាព គោរពបទបញ្ញត្តិនៃច្បាប់៕

បកប្រែដោយ Pham Diep