លោកឧត្តមសេនីយ៍ឯក Vo Minh Luong អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស  អនុប្រធានគណៈអចិន្ត្រៃយ៍នៃគណៈកម្មការដឹក​នាំ​ជាតិលេខ ៥១៥ បានអញ្ជើញចូលរួម។

leftcenterrightdel
លោក Nguyen Thanh Binh អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈកម្មការដឹកនាំលេខ ៥១៥ ខេត្ត Thua Thien Hue ថ្លែងនៅពិធី

ក្នុងរយៈពេល ជាង ៦ ខែ នៃការអនុវត្តការងារជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាមដែលពលីជីវិតនៅក្នុងសមរភូមិឡាវ ទោះបីជួបការលំបាកជាច្រើនក្នុងស្ថានភាពភូមិសាស្ដ្រ និងអាកាសធាតុដ៏អាក្រក់... ប៉ុន្តែកម្មាភិបាលនិងបុគ្គលិកនៃក្រុមប្រមូលអដ្ឋិធាតុលេខ ១៩២ បានខិតខំបំពេញល្អនូវភារកិច្ចដែលបានប្រគល់ឱ្យ។ ដោយមានការជួយគាំទ្រពីគណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ និងប្រជាជនឡាវ ក្រុមប្រមូលអដ្ឋិធាតុលេខ ១៩២ បានរៀបចំការស្វែងរក ស្រាវជ្រាវនិងជីករុករកបានអដ្ឋិធាតុចំនួន ១២ អដ្ឋិធាតុ នៅស្រុកចំនួន ៨ នៃខេត្តសាឡាវ៉ាន់ និងស្រុកចំនួន ៣ ក្នុងខេត្តសេកុង។

leftcenterrightdel
ប្រតិភូចូលរួមពិធី

អញ្ជើញថ្លែងមតិក្នុងពិធីនេះ លោក Nguyen Thanh Binh អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនខេត្ត Thua Thien Hue ប្រធានគណៈកម្មការដឹកនាំលេខ ៥១៥ បានកត់សម្គាល់និងកោតសរសើរចំពោះសមិទ្ធិផល និងលទ្ធផលដែលកម្មាភិបាលនិងបុគ្គលិកនៃក្រុមប្រមូលអដ្ឋិធាតុលេខ ១៩២ ដែលសម្រេចបានក្នុងរយៈពេលកន្លងមក ព្រមទាំងស្នើឱ្យគណៈកម្មាធិការបក្ស និងមេបញ្ជាការអនុវត្ដបានល្អនូវភារកិច្ច សាមគ្គីភាព  និងគោរពច្បាប់រដ្ឋ និងវិន័យកងទ័ព ហើយបន្តអនុវត្តបានល្អនូវការស្រាវជ្រាវ ជីករុករកអដ្ឋិធាតុយុទ្ធជនពលីទាំងក្នុងស្រុក និងក្នុងទឹកដីប្រទេសឡាវ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Vo Minh Luong ប្រគល់អំណោយរបស់គណៈកម្មការដឹកនាំលេខ ៥១៥  ជូនក្រុមប្រមូលអដ្ឋិធាតុលេខ ១៩២

ក្នុងពិធីនេះ លោកឧត្តមសេនីយ៍ឯក Vo Minh Luong បានប្រគល់អំណោយរបស់គណៈកម្មការដឹកនាំលេខ ៥១៥ ដល់​ក្រុមប្រមូលអដ្ឋិធាតុលេខ ១៩២; គណៈកម្មការដឹកនាំលេខ ៥១៥ នៃយោធភូមិភាគទី៤ និងបញ្ជាការការដ្ឋានយោខេត្ត Thua Thien Hue និងមន្ទីរការងារ យុទ្ធជនពិការនិងសង្គមកិច្ចខេត្ត Thua Thien Hue ក៏បានប្រគល់អំណោយនិងលើកទឹកចិត្តដល់កម្មាភិបាលនិងបុគ្គលិកនៃអង្គភាព៕

បកប្រែដោយ Thanh Cong