ក្នុងជំនួបធ្វើការនេះថ្នាក់ដឹកនាំខេត្ត Thua Thien Hue បានរាយការណ៍ជូនលោកនាយឧត្តមសេនីយ៍ Phan Van Giang និងក្រុមការងារអំពីលទ្ធផលលេចធ្លោក្នុងវិស័យសេដ្ឋកិច្ចសង្គម ភារកិច្ចការពារជាតិ និងសន្តិសុខចាប់ពីដើមឆ្នាំ ២០២៤ ដល់បច្ចុប្បន្ន។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Thua Thien Hue

តាមរយៈរបាយការណ៍ និងមតិរបស់ប្រតិភូទាំងអស់ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលគណៈកម្មាធិការបក្ស អាជ្ញាធរ ប្រជាជន និងកងកម្លាំងប្រដាប់អាវុធខេត្ត Thua Thien Hue សម្រេចបានក្នុងរយៈពេលថ្មីៗនេះ ដោយសង្កត់ធ្ងន់ថាខេត្ត Thua Thien Hue មានទីតាំងយុទ្ធសាស្ត្រសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធានាការការពារជាតិ សន្តិសុខ នៅភូមិសាស្រ្តយោធភូមិភាគទី ៤។

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើថានាពេលខាងមុខ ខេត្ត Thua Thien Hue ត្រូវពង្រឹងសក្ដានុពលការពារជាតិ អនុវត្តប្រកបដោយប្រសិទ្ធភាព យុទ្ធសាស្ត្រការពារមាតុភូមិក្នុងស្ថានភាពថ្មី យល់យ៉ាងស៊ីជម្រៅនូវទស្សនៈថា ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមគឺជាកិច្ចការស្នូល ការកសាងបក្សគឺជាគន្លឹះ ការអភិវឌ្ឍវប្បធម៌គឺជាមូលដ្ឋានគ្រឹះខាងវិញ្ញាណ ការធានាការការពារជាតិសន្តិសុខ គឺជាកិច្ចការសំខាន់ និងជាប្រចាំ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងគណៈប្រតិភូធ្វើការជាមួយបញ្ជាការដ្ឋានយោធាខេត្ត Thua Thien Hue
leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងគណៈប្រតិភូធ្វើការជាមួយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Thua Thien Hue

នាថ្ងៃដដែល លោកនាយឧត្តមសេនីយ៍ Phan Van Giang និងគណៈប្រតិភូបានទៅទស្សនា និងធ្វើការជាមួយបញ្ជាការដ្ឋានយោធាខេត្ត និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Thua Thien Hue។ ដោយកោតសរសើរចំពោះលទ្ធផលលេចធ្លោ និងសមិទ្ធិផលដែលអង្គភាពទាំងពីរសម្រេចបាននាពេលថ្មីៗនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើឱ្យអង្គភាពនានាត្រូវក្តាប់ឱ្យបានជាប់នូវស្ថានភាពនៅមូលដ្ឋាន ព្យាករណ៍ស្ថានការណ៍ឲ្យបានច្បាស់លាស់ និងសម្របសម្រួលជាមួយអង្គភាពពាក់ព័ន្ធនានាក្នុងការថែរក្សាសន្តិសុខនយោបាយ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម មិនទុកឱ្យអកម្ម ឬភ្ញាក់ផ្អើលក្នុងស្ថានភាពណាមួយក្តី។ ជាពិសេស ត្រូវបង្កើនស្មារតីប្រុងប្រយ័ត្នជានិច្ចប្រឆាំងនឹងផែនការ និងយុទ្ធសាស្ត្របំផ្លិចបំផ្លាញនៃកម្លាំងអរិភាព…។

បកប្រែដោយ Minh Trung