មានអនុសាសន៍ក្នុងជំនួបនេះ ក្នុងនាមគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Phan Van Giang បានកោតសរសើរចំពោះលទ្ធផលដ៏ឆ្នើមរបស់ប្រភេទទ័ពការពារអាកាស-ទ័ពជើងអាកាសនាពេលថ្មីៗនេះ ហើយទន្ទឹមនឹងនោះបានសង្កត់ធ្ងន់ថា ក្នុងគ្រប់កាលៈទេសៈ ប្រភេទទ័ពការពារអាកាស-ទ័ពជើងអាកាសត្រូវតែប្រកាន់ខ្ជាប់ខ្ជួនស្មារតីត្រៀមប្រយុទ្ធខ្ពស់ គ្រប់គ្រងលំហដែនអាកាសយ៉ាងជិតស្និទ្ធ ជៀសវាងភាពអសកម្ម ឬ ភាពភ្ញាក់ផ្អើល។ ស្រាវជ្រាវយ៉ាងសកម្មពីសង្គ្រាម និងវិវាទយោធានាពេលថ្មីៗនេះលើពិភពលោក ដើម្បីផ្តល់ប្រឹក្សាដល់គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសក្នុងវិស័យការពារជាតិ។

leftcenterrightdel
 
leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ធ្វើការជាមួយប្រភេទទ័ពការពារអាកាស- ទ័ពជើងអាកាស

អនុវត្តឱ្យបានល្អនូវការកែសម្រួលការរៀបចំកម្លាំង និងក្របខ័ណ្ឌបុគ្គលិកក្នុងទិសដៅចំណាន បង្រួម និងរឹងមាំ ស្របតាមភារកិច្ចរបស់ប្រភេទទ័ពការពារប្រទេស-ទ័ពជើងអាកាស ខិតខំដើម្បីសម្រេចបានគោលដៅជាមូលដ្ឋាននៃការកសាងកងទ័ពប្រកប​ដោយភាពចំណាន បង្រួម រឹងមាំ និងទំនើបស្របតាមផែនទីបង្ហាញផ្លូវត្រឹមត្រូវ។

លោករដ្ឋមន្ត្រី Phan Van Giang បានកត់សម្គាល់ថា ប្រភេទទ័ពការពារប្រទេស-ទ័ពជើងអាកាសត្រូវតែរៀបចំយ៉ាងហ្មត់ចត់នូវការសាងសង់ ធ្វើឱ្យប្រសើរឡើងនិងជួសជុលព្រលានយន្តហោះ ដើម្បីធានាឱ្យបាននូវផែនទីបង្ហាញផ្លូវ និងគុណភាព។ អនុវត្តគម្រោងវិនិយោគ ទិញ និងជួសជុលអាវុធ និងឧបករណ៍តាមការគ្រោងទុក។ ក្តាប់ និងអនុវត្តឲ្យបានហ្មត់ចត់នូវសេចក្តីណែនាំ សារាចរ និងបទប្បញ្ញត្តិរបស់ក្រសួងការពារប្រទេសនិងប្រភេទទ័ពការពារប្រទេស-ទ័ពជើងអាកាស ស្តីពីការកសាងអង្គភាព “គំរូ និងលេចធ្លោ” រឹងមាំ និងទូលំទូលាយ លើកកម្ពស់ការយល់ដឹង ការទទួលខុសត្រូវ និងការប្តេជ្ញាចិត្តនយោបាយ។

លោកនាយឧត្តមសេនីយ៍តម្រូវឱ្យអង្គភាពត្រូវតែមានដំណោះស្រាយប្រកបដោយប្រសិទ្ធភាពជាច្រើន សម្រាប់ការកសាងគណៈកម្មាធិការបក្សប្រភេទទ័ពការពារអាកាស-ទ័ពជើងអាកាស ឱ្យរឹងមាំខាងនយោបាយ សតិអារម្មណ៍ សីលធម៌ អង្គការចាត់តាំង និងក្របខ័ណ្ឌកម្មាភិបាល...បន្តផ្សព្វផ្សាយបទប្បញ្ញត្តិការងារនៅគ្រប់កម្រិតមេបញ្ជាការ កំណត់ឱ្យបានច្បាស់លាស់នូវទំនួលខុសត្រូវ និងអំណាចរបស់សមូហភាព និងបុគ្គល និងទំនាក់ទំនងក្នុងដំណើរការដឹកនាំបញ្ជា ធានាឱ្យសម្រេចបានជោគជ័យគ្រប់ភារកិច្ច...

បកប្រែដោយ Minh Trung