នៅក្នុងកិច្ចប្រជុំនេះ គណៈកម្មាធិការបក្សយោធាមជ្ឈិមបានពិនិត្យ ពិភាក្សា និងសម្រេចលើខ្លឹមសារ និងភារកិច្ចសំខាន់ៗមួយចំនួនដូចជា៖ បុកសរុបការងារកសាងបក្សអាណត្តិ ២០២០-២០២៥; ស្ថានភាព និងលទ្ធផលនៃការអនុវត្តភារកិច្ចយោធា និងការពារជាតិក្នុងត្រីមាសទី ១ ឆ្នាំ២០២៤ និងខ្លឹមសារមួយចំនួនគួរតែផ្តោតលើការដឹកនាំក្នុងត្រីមាសទីពីរឆ្នាំ ២០២៤។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ថ្លែងក្នុងកិច្ចប្រជុំ

ថ្លែងមតិក្នុងកិច្ចប្រជុំ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានលើកច្បាស់ថា ដើម្បីលើកកម្ពស់លទ្ធផលដែលសម្រេចបានក្នុងត្រីមាសទី១ ឆ្នាំនេះ នាពេលខាងមុខ កងទ័ពទាំងមូលបន្តរក្សាការត្រៀមខ្លួនប្រយុទ្ធ និងគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើដែនអាកាស ដែនសមុទ្រ តំបន់ព្រំដែន និងក្នុងប្រទេស តាមប្រព័ន្ធអ៊ីនធឺណិត ព្រមទាំងវាយតម្លៃ និងព្យាករណ៍ស្ថានការណ៍ឲ្យបានត្រឹមត្រូវ និងផ្ដល់សេនាធិការបានទាន់ពេល ដោះស្រាយស្ថានការណ៍ប្រកបដោយប្រសិទ្ធភាព ជៀសវាងភាពអសកម្ម ឬ កើតឡើងជាយថហេតុ ការពារអធិបតេយ្យភាពទឹកដីយ៉ាងរឹងមាំ និងសម្របសម្រួលរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់នៅទូទាំងប្រទេស។ គណៈកម្មាធិការបក្សយោធាមជ្ឈិម  និងក្រសួងការពារប្រទេសផ្តោតលើការដឹកនាំ និងបញ្ជាការការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃគម្រោង និងភារកិច្ចក្នុងកម្មវិធីការងាររបស់ការិយាល័យនយោបាយ  គណៈលេខាមជ្ឈិមបក្ស រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រី ធានានូវវឌ្ឍនភាព និងគុណភាព; អនុវត្ដការហ្វឹកហ្វឺនសម្រាប់កងកម្លាំងដែលចូលរួមក្នុងដង្ហែក្បួនព្យុហយាត្រាយោធានៅក្នុងពិធីរំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu; រក្សារបៀបរៀបរយ និងគោរពវិន័យ ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា កងទ័ពទាំងមូលគួរតែបំពេញល្អនូវការអប់រំនយោបាយ សតិអារម្មណ៍ ព័ត៌មាននិងការឃោសនា។ ពង្រឹងការការពារគ្រឹះស្ថានសតិអារម្មណ៍របស់បក្ស ប្រឆាំងនឹងទស្សនៈខុសឆ្គង និងអរិភាព; ផ្តោតលើការលើកកម្ពស់គុណភាពនៃការហ្វឹកហ្វឺនយុទ្ធជនថ្មី; ត្រៀមនិងរៀបចំប្រកបដោយប្រសិទ្ធភាពនូវរាល់សកម្មភាពកិច្ចការបរទេស...៕

បកប្រែដោយ Pham Diep