អញ្ជើញថ្លែងមតិក្នុងជំនួបនេះ លោក Pham Minh Chinh បានពិនិត្យឡើងវិញនូវសមិទ្ធផលសេដ្ឋកិច្ចដែលវៀតណាម សម្រេចបានហើយសង្កត់ធ្ងន់ថា លទ្ធផលទាំងនេះគឺអាស្រ័យការជួយឧបត្ថម្ភរបស់មិត្តអន្តរជាតិ។ លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា បច្ចុប្បន្ននេះ ស្ថានភាពនៅវៀតណាមមានការលំបាកយ៉ាងខ្លាំង ប៉ុន្តែក៏មានគុណសម្បត្តិផងដែរ។ វៀតណាមទទួលបានការជឿទុកចិត្តពីធុរកិច្ច FDI ដៃគូអន្តរជាតិ និងមិត្តភក្តិតែងតែគាំទ្រ និងរួមដំណើរជាមួយវៀតណាមក្នុងការអភិវឌ្ឍ...

leftcenterrightdel
លោក Pham Minh Chinh អញ្ជើញចូលរួមជំនួប

ចំពោះគោលដៅនៃឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់លើការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងនិរន្តរភាព ដោយផ្តល់អាទិភាពទៅលើការជម្រុញកំណើនដែលតភ្ជាប់ជាមួយការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការគ្រប់គ្រងអតិផរណា និងការធានានូវតុល្យភាពនៃសេដ្ឋកិច្ច ផ្តោតលើការកែលម្អបរិយាកាសវិនិយោគ អាជីវកម្ម ធានាសុខុមាលភាពសង្គាម លើកកម្ពស់គុណភាពនៃជីវភាពរស់នៅរបស់ប្រជាជន រក្សាស្ថិរភាពនយោបាយសង្គម ពង្រឹងការការពារជាតិ និងសន្តិសុខ ជំរុញកិច្ចការបរទេស និងសមាហរណកម្មអន្តរជាតិ រក្សាបាននូវបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់ការអភិវឌ្ឍនៃប្រទេសជាតិ...

លោកនាយករដ្ឋមន្ត្រី បានថ្លែងថា វៀតណាមកំណត់កំណើនបៃតងជាកត្តាមួយក្នុងចំណោមកត្តាសំខាន់ៗទាំងពីរនៃដំណើរការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ផ្លាស់ប្តូរទម្រង់កំណើនដែលឆ្ពោះទៅរកការលើកកំពស់ផលិតភាព គុណភាព ប្រសិទ្ធភាព ការប្រកួតប្រជែង និងការអភិវឌ្ឍយ៉ាងលឿននិងចីរភាពនៃសេដ្ឋកិច្ច...

leftcenterrightdel
លោក Pham Minh Chinh ធ្វើជាអធិបតីក្នុងជំនួបនេះ

លោកនាយករដ្ឋមន្ត្រីអំពាវនាវឲ្យសហគមន៍ធុរកិច្ច FDI វិនិយោគិនបរទេសនិងដៃគូអភិវឌ្ឍន៍ ឈានមុខក្នុងការផ្លាស់ប្តូរផ្នត់គំនិត និងធ្វើសកម្មភាពក្នុងកំណើនបៃតង ការផ្ទេរបច្ចេកវិជ្ជា ប្រើប្រាស់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា សមិទ្ធផលនៃបដិវត្តន៍ឧស្សាហកម្មលើកទី៤ ជម្រុញនវានុវត្តន៍ដើម្បីបម្រើកំណើនបៃតង  ក៏ដូចជា ការធ្វើបរិវត្តកម្មឌីជីថល ការផ្លាស់ប្តូរបៃតង សេដ្ឋកិច្ចវិលជុំសេដ្ឋកិច្ចចែករំលែក សេដ្ឋកិច្ចបញ្ញា។ល។ លោកនាយករដ្ឋមន្ត្រីក៏បានអំពាវនាវឲ្យសហគមន៍ធុរកិច្ច FDI វិនិយោគិនបរទេស និងដៃគូអភិវឌ្ឍន៍ ចូលរួមការជំរុញកិច្ចសហប្រតិបត្តិការ ចែករំលែកបទពិសោធន៍ ការគ្រប់គ្រង និងការផ្ដល់យោបល់អំពីគោលនយោបាយសម្រាប់វៀតណាម ការឧបត្ថម្ភហិរញ្ញវត្ថុ និងបច្ចេកទេសសម្រាប់វៀតណាម កិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេសកម្លាំងពលកម្មមានគុណភាពខ្ពស់ដើម្បីបម្រើវិស័យសេដ្ឋកិច្ចសំខាន់ៗ និងវិស័យសំខាន់ៗ និងទើបលេចឡើង។

លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា នាពេលខាងមុខ វៀតណាមនឹងធានាសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ធុរកិច្ចនិយាយរួម និងធុរកិច្ច FDI និយាយដោយឡែក ក៏ដូចជាឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាព ដើម្បីបង្កើតបរិយាកាសល្អសម្រាប់វិនិយោគិនធ្វើអាជីវកម្មរយៈពេលវែងនៅវៀតណាម។ វៀតណាមនឹងធានាស្ថិរភាពថាមពល ការផ្លាស់ប្តូរបៃតង ការធ្វើបរិវត្តកម្មឌីជីថល និងប្រព័ន្ធអេកូសម្រាប់ការផ្លាស់ប្តូរបៃតង និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។ល៕

បកប្រែដោយ Thuy Anh