លោកនាយករដ្ឋមន្រ្តី បានជឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Bakhtiyor Saidov នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលខាងមុខ។

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីវៀតណាមបានឯកភាពចំពោះរាល់សំណើរបស់លោក Bakhtiyor Saidov រដ្ឋមន្ត្រីការបរទេស ហើយបានស្នើឱ្យបង្កើនការផ្លាស់ប្តូរផលិតផលដែលភាគីទាំងពីរមានឧត្តមភាពដូចជា៖ កប្បាស វត្ថុធាតុដើមដែលផលិតពីប្រទេសអ៊ូសបេគីស្ថាន និងគ្រឿងសមុទ្រ វាយនភណ្ឌ និងកាត់ដេរ គ្រឿងអេឡិចត្រូនិករបស់វៀតណាមជាដើម។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មសំខាន់ៗរបស់ភាគីទាំងពីរដូចជាប្រេង និងឧស្ម័ន និងកសិកម្ម ដើម្បីធានាសន្តិសុខថាមពល និងសន្តិសុខស្បៀង ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋាននៃប្រទេសទាំងពីរ។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបលោក Bakhtiyor Saidov រដ្ឋមន្ត្រីការបរទេសអ៊ូសបេគីស្ថាន

រីឯខ្លួនវិញលោក Bakhtiyor Saidov រដ្ឋមន្ត្រីការបរទេសអ៊ូសបេគីស្ថានបានអះអាងថា អ៊ូសបេគីស្ថានមានបំណងចង់បន្តទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយវៀតណាម ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ លោក Bakhtiyor Saidov បានអះអាងទៀតថា ភាគីទាំងពីរមានសក្តានុភាពជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ ហេតុនោះ លោកបានសម្តែងការឯកភាពជាមួយទិសដៅកិច្ចសហប្រតិបត្តិការដែលលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានលើកឡើងនៅក្នុងជំនួបនេះ។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សារវាងលោក Bakhtiyor Saidov និងលោក Bui Thanh Son រដ្ឋមន្ត្រីការបរទេសវៀតណាម ដោយស្នើឱ្យក្រសួងការបរទេសនៃប្រទេសទាំងពីរជំរុញបន្ថែមទៀតនូវតួនាទីសម្របសម្រួលដើម្បីសម្រេចបានកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗនាពេលខាងមុខ​៕

បកប្រែដោយ Minh Trung