លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអបអរសាទរលោក Nikorndej Balankura ដែលបានបញ្ចប់អាណត្តិការងារនៅវៀតណាម ហើយទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់លោក Nikorndej Balankura ក្នុងការជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្របង្កើនរវាងវៀតណាម និងថៃ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោក Nikorndej Balankura ក្នុងជំនួប

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា នាពេលកន្លងមក វៀតណាម និងថៃបានយកចិត្តទុកដាក់ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីលើវិស័យជាច្រើនដូចជា៖ ការរក្សាប្រកបដោយប្រសិទ្ធភាពនូវយន្តការសន្ទនាគោលនយោបាយការពារជាតិ កិច្ចពិគ្រោះយោបល់ ការផ្លាស់ប្តូររវាងកងទ័ពទាំងពីរ ការបណ្ដុះបណ្ដាល ធានាសន្តិសុខ និងសុវត្ថិភាពនៃការធ្វើនាវាចរណ៍ គាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ជាពិសេសក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM+)។ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសម្តែងនូវជំនឿជាក់ថា លោក Nikorndej Balankura នឹងទទួលបានជោគជ័យក្នុងគ្រប់បេសកកម្មការងារ និងបន្តពូនជ្រំទំនាក់ទំនងវៀតណាម-ថៃ។

លោក Nikorndej Balankura ថ្លែងអំណរគុណចំពោះក្រសួងការពារប្រទេសវៀតណាមដែលបានគាំទ្រ និងសហការយ៉ាងជិតស្និទ្ធក្នុងអំឡុងពេលអាណត្តិរបស់ខ្លួន ហើយសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិក្នុងទំនាក់ទំនងវៀតណាម-ថៃ។ លោកបានបញ្ជាក់ថា ក្នុងបេសកកម្មថ្មីណាក៏ដោយ ក៏លោកនឹងបន្តខិតខំប្រឹងប្រែងដើម្បីជម្រុញឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែអភិវឌ្ឍ៕

បកប្រែដោយ Thuy Anh