លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយចិន។ កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរ គឺជាមូលដ្ឋានសម្រាប់ជំរុញទំនាក់ទំនងការពារជាតិទ្វេភាគីឱ្យបន្តពង្រីក និងស៊ីជម្រៅឥតឈប់ឈរ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ពិភាក្សាការងារជាមួយ លោកវរសេនីយ៍ឯកបំរុង Wang Jun

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើថា នាពេលខាងមុខ ភាគីទាំងពីរបន្តជំរុញទំនាក់ទំនងលើវិស័យការពារជាតិទ្វេភាគីតាមឯកសារ និងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា ដោយផ្តោតលើការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងរក្សាប្រសិទ្ធភាពនូវយន្តការដូចជា ការសន្ទនាយុទ្ធសាស្ត្រការពារជាតិថ្នាក់អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីរៀបចំជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិន លើកទី៨ នាពេលខាងមុខ នឹងប្រព្រឹត្តទៅដោយជោគជ័យ។

រីឯខ្លួនវិញ លោកវរសេនីយ៍ឯកបំរុង Wang Jun បានអះអាងថា ការិយាល័យអនុព័ន្ធយោធាចិនប្រចាំនៅវៀតណាមនឹងបន្តសម្របសម្រួលជាមួយស្ថាប័នមានសមត្ថកិច្ចនៃក្រសួងការពារជាតិវៀតណាម ដើម្បីអនុវត្តផែនការសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីឱ្យបានល្អ រួមទាំងជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិនលើកទី៨។

បកប្រែដោយ Duy Hoan