leftcenterrightdel
កម្មវិធី “បុណ្យចូលឆ្នាំថ្មីប្រពៃណីនៅតំបន់ព្រំដែនជាមួយជនរួមជាតិ” ប្រព្រឹត្តទៅនៅប៉ុស្តិ៍ការពារព្រំដែន Lung Cu ដោយទាក់ទាញការចូលរួមពីប្រជាជនយ៉ាងច្រើនកុះករ

កម្មវិធី “បុណ្យចូលឆ្នាំថ្មីប្រពៃណីនៅតំបន់ព្រំដែនជាមួយជនរួមជាតិ” ត្រូវបានរៀបចំឡើង ដើម្បីចែករំលែកការលំបាកជាមួយជនរួមជាតិនៅក្នុងតំបន់ ពួតដៃជាមួយគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន ដើម្បីថែទាំឲ្យគ្រួសារក្រីក្រ ទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ២០២៤ ប្រកបដោយភាពកក់ក្តៅ និងពេញលេញ បង្ហាញពីសាមគ្គីភាព និងរឹតបន្តឹងចំណងរវាងកងទ័ព និងប្រជាជន។

leftcenterrightdel
ប្រជាជនសប្បាយរីករាយនឹងការទាញព្រ័ត្រ

នេះក៏ជាសកម្មភាពសម្តែងការដឹងគុណចំពោះជនរួមជាតិនៅតំបន់ដែលបានប្រកៀកស្មាជាមួយកម្មាភិបាល និងយុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែន Lung Cu គណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន អនុវត្តបានល្អនូវភារកិច្ចរក្សាសន្តិសុខ នយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម នៅតាមតំបន់ព្រំដែន ការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាពជាតិនៅតំបន់ព្រំដែនភាគខាងជើងនៃមាតុភូមិ៕

បកប្រែដោយ Huyen Trang