នារសៀលថ្ងៃទី ៨ មករា នៅខេត្ត Ba Ria - Vung Tau បញ្ជាការដ្ឋានតំបន់លេខ ២ កងទ័ពជើងទឹក បានជួបសំណេះ សំណាលជាមួយកម្មាភិបាល និងអ្នកសារព័ត៌មានមកពីទីភ្នាក់ងារសារព័ត៌មានក្នុងនិងក្រៅកងទ័ពដែលចូលរួមក្រុមការងារអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីជូនចំពោះកងកម្លាំងនៅតាមផ្ទះរន្ទា DK1 នៅតាមនាវាប្រចាំការ និងស្ថាប័ននានានៃស្រុក Con Dao ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាមឆ្នាំ២០២៤។ លោកវរសេនីយ៍ឯក Vu Anh Tuan លេខាគណៈកម្មាធិការបក្ស ប្រធាននយោបាយតំបន់លេខ២ កងទ័ពជើងទឹក បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល។

leftcenterrightdel
លោកវរសេនីយ៍ឯក Vu Anh Tuan ថ្លែងក្នុងជំនួប
leftcenterrightdel
ប្រតិភូដែលចូលរួមក្នុងក្រុមការងារអញ្ជើញចូលរួមជំនួប

ក្នុងជំនួបនេះ លោកវរសេនីយ៍ឯក Vu Anh Tuan បានស្វាគមន៍ប្រតិភូ និងអ្នកសារព័ត៌មានមកពីទីភ្នាក់ងារសារព័ត៌មានដែលចូលរួមក្រុមការងារដែលបំពេញភារកិច្ចផ្សព្វផ្សាយព័ត៌មាន និងឃោសនាជូនប្រជាជន និងយុទ្ធជននៅទូទាំងប្រទេសអំពីជីវភាពរស់នៅ ការសិក្សា ការងារប្រចាំថ្ងៃនិងស្មារតី បរិយាកាសទទួលអំណរបុណ្យចូលឆ្នាំថ្មីរបស់កម្មាភិបាល និងយុទ្ធជនដែលបំពេញភារកិច្ច​នៅជួរមុខនៃមាតុភូមិ។ លោកវរសេនីយ៍ឯក Vu Anh Tuan ចង់ឲ្យ​សមាជិកនៃក្រុមការងារនឹងអនុវត្តបានល្អនូវ បទប្បញ្ញត្តិក្នុងដំណើរបំពេញ​ការងារ ធានាសុវត្ថិភាពទាំងស្រុងនិងផ្សព្វផ្សាយខ្លឹមសារប្រកបដោយប្រសិទ្ធភាព៕

បកប្រែដោយ Duy Hoan