នៅក្នុងកិច្ចប្រជុំដោយស្មារតីស្មោះត្រង់ និងលើកកម្ពស់ការទទួលខុសត្រូវ អង្គប្រជុំបានផ្តោតលើការពិភាក្សា និងវាយតម្លៃលទ្ធផលនៃការដឹកនាំក្នុងការអនុវត្តភារកិច្ចយោធា និងការពារជាតិ និងការកសាងគណៈកម្មាធិការបក្សកងទ័ពនៅឆ្នាំ២០២៣។

leftcenterrightdel
លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម និងជាលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម ធ្វើជាអធិបតីកិច្ចប្រជុំ

របាយការណ៍បានបញ្ជាក់ថា កងទ័ពតែងតែរក្សាតួនាទីស្នូលរបស់ខ្លួនក្នុងការកសាងខឿនការពារជាតិដោយប្រជាជនទាំងមូល ប្រៀបការពារជាតិដោយប្រជាជនទាំងមូលត្រូវបានផ្សារភ្ជាប់ជាមួយនឹងប្រៀបសន្តិសុខប្រជាជន "ប្រៀបទឹកចិត្តប្រជាជន" និងតំបន់ការពារដ៏រឹងមាំ។ អនុវត្តភារកិច្ចរួមផ្សំរវាងការពារជាតិជាមួយការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សម្រេចបានជោគជ័យនូវមុខងាររបស់កងទ័ពប្រយុទ្ធ កងទ័ពធ្វើការ និងកងទ័ពធ្វើការផលិតកម្ម ជាពិសេសលើវិស័យយុទ្ធសាស្ត្រ និងសំខាន់ៗ។ អនុវត្តបានល្អនូវការងារអប់រំការពារជាតិ និងសន្តិសុខ បង្កើតកងជីវពល និងកងកម្លាំងបម្រុងដើម្បីបំពេញតម្រូវការបេសកកម្ម។ ចូលរួមទប់ស្កាត់ ប្រយុទ្ធប្រឆាំងនិងជំនះផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិ ជំងឺរាតត្បាត ការស្វែងរក និងជួយសង្គ្រោះ និងធានាសុវត្ថិភាពនៃគោលដៅ គម្រោងសំខាន់ៗ និងព្រឹត្តិការណ៍នយោបាយសំខាន់ៗរបស់ប្រទេស។

សម្តែងការឯកភាពខ្ពស់ចំពោះរាល់មតិដែលបានលើកឡើងក្នុងអង្គប្រជុំ លោក Nguyen Phu Trong បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការដឹកនាំ ការតម្រង់ទិសដៅ និងការរៀបចំការអនុវត្តភារកិច្ចនយោបាយឆ្នាំ ២០២៣ របស់គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស។ លោកអគ្គលេខាបក្ស បានសង្កត់ធ្ងន់ជាពិសេសថា៖ គណៈកម្មាធិការបក្សកងទ័ព និងគណៈកម្មាធិការបក្សទូទាំងកងទ័ព បន្តអះអាងខ្លួនជាកម្លាំងស្នូលមួយ កម្លាំងនាំមុខគេក្នុងការការពារមូលដ្ឋានមនោគមវិជ្ជារបស់បក្ស ប្រយុទ្ធប្រឆាំងនឹងទស្សនៈខុសឆ្គង និងអរិភាព។ ទន្ទឹមនឹងនោះ គណៈកម្មាធិការបក្សយោធាមជ្ឈិម បានយកចិត្តទុកដាក់ក្នុងការដឹកនាំ ចង្អុលណែនាំការអនុវត្ត ការងារជ្រើសរើសកម្មាភិបាលជាថ្នាក់ដឹកនាំកងទ័ព និងបេក្ខភាពសមាជិកគណៈកម្មាធិការមជ្ឈិមបក្សសម្រាប់នីតិកាលទី ១៤ ប្រកបដោយភាពប្រុងប្រយ័ត្ន មានវិធីសាស្ត្រហ្មត់ចត់ មានគុណភាព តាមផែនការរបស់គណៈកម្មាធិការមជ្ឈិមបក្ស។

លោកអគ្គលេខាបក្សបានស្នើឱ្យអនុវត្តស៊ីសង្វាក់នូវរាល់ដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ដើម្បីបង្កើនគុណភាពរួម និងកម្លាំងប្រយុទ្ធរបស់កងទ័ព។ បំពេញតួនាទីស្នូលក្នុងការកសាងខឿនការពារជាតិដោយប្រជាជនទាំងមូល លើកកម្ពស់ភាពរឹងមាំរួមនៃប្រព័ន្ធនយោបាយ និងប្រជាជនទាំងមូលក្នុងការកសាងខឿនការពារជាតិដ៏រឹងមាំរបស់ប្រជាជនទាំងមូល។ លោកអគ្គលេខាបក្សតម្រូវឱ្យត្រូវតែអនុវត្តយ៉ាងម៉ឹងម៉ាត់នូវការកែទំរង់លើការរៀបចំកម្លាំងទ័ពនៅឆ្នាំ២០២៤ ជាមួយនឹងតម្រូវការរៀបចំកម្លាំងក្នុងទិសដៅបង្រួម ចំណាន និងរឹងមាំ ដូច្នេះដល់ឆ្នាំ២០២៥ ត្រូវតែបំពេញជាមូលដ្ឋានបានគោលដៅចំណាន បង្រួម ខ្លាំង រឹងមាំ។

ស្ដីពីការកសាងគណៈកម្មាធិការបក្សកងទ័ពស្អាតស្អំ រឹងមាំ និងជាគំរូលើគ្រប់វិស័យ លោក Nguyen Phu Trong បានឲ្យដឹងថា គណៈកម្មាធិការបក្សយោធាមជ្ឈិម ត្រូវតែយកចិត្តទុកដាក់ជាពិសេសក្នុងការកសាងជួរកម្មាភិបាលរឹងមាំ ដឹកនាំធ្វើឱ្យបានល្អកិច្ចការកម្មាភិបាលនៅគ្រប់ដំណាក់កាល និងគ្រប់ជំហានដើម្បីត្រៀមរៀបចំសមាជបក្សនៅគ្រប់កម្រិតសម្រាប់អាណត្តិថ្មី; អនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទប្បញ្ញត្តិរបស់ការិយាល័យនយោបាយស្តីពីការគ្រប់គ្រងអំណាច និងការការពារ និងប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមានក្នុងការងារបុគ្គលិក។ គណៈកម្មាធិការបក្ស និងអង្គការគ្រប់លំដាប់ថ្នាក់ត្រូវបន្តយល់យ៉ាងស៊ីជម្រៅ និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍រៀបចំ និងប្រតិបត្តិការរបស់គណៈកម្មាធិការបក្ស។

លោក Nguyen Phu Trong បានចង្អុលបង្ហាញថា ចាំបាច់ត្រូវបន្តពង្រីក និងលើកកំពស់ប្រសិទ្ធភាពនៃការធ្វើសមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិ ដោយប្រកាន់ខ្ជាប់តាមស្មារតីនៃសេចក្តីសម្រេចរបស់ការិយាល័យនយោបាយស្តីពី​សមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិរហូតដល់ឆ្នាំ ២០៣០ និងឆ្នាំបន្តបន្ទាប់ទៀត រួមចំណែកបង្កើតតុល្យភាពយុទ្ធសាស្ត្រក្នុងទំនាក់ទំនងជាមួយគ្រប់ដៃគូ រក្សាបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់ការអភិវឌ្ឍជាតិ និងការពាររាល់​ហានិភ័យនៃសង្គ្រាមនៅដំណាក់កាលដំបូង និងពីចម្ងាយ។ កងទ័ពត្រូវចូលរួមយ៉ាងសកម្ម និងមានការទទួលខុសត្រូវបន្ថែមទៀតនៅក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ជំនួយមនុស្សធម៌ ការស្វែងរក និងជួយសង្គ្រោះគ្រោះមហន្តរាយ និងការយកឈ្នះលើផលវិបាកនៃសង្គ្រាម។

លោក Nguyen Phu Trong អគ្គលេខាបក្សក៏បានស្នើឲ្យផ្តោតលើការថែរក្សាជីវភាពខាងសម្ភារៈ និងស្មារតីរបស់យោធិន ជាពិសេសកងទ័ពដែលបំពេញកាតព្វកិច្ចនៅតំបន់ដាច់ស្រយាល និងតំបន់ព្រំដែន កោះសមុទ្រ ការលើកកំពស់គុណភាពនៃការងារគោលនយោបាយ ការថែទាំសមរភូមិក្រោយនៃកងទ័ព និងសកម្មភាព "តបស្នងសងគុណ" ការស្វែងរក និងប្រមូលផ្ដុំអដ្ឋិធាតុនៃយុទ្ធជនពលី... ជាពិសេសគឺត្រូវយកចិត្តទុកដាក់លើការផ្តល់យោបល់ ណែនាំអំពីរបប និងគោលនយោបាយ ឧបត្ថម្ភជាក់លាក់សម្រាប់កងកម្លាំងប្រដាប់អាវុធ ធានាភាពស៊ីសង្វាក់គ្នាជាមួយនឹងសកម្មភាពការងារពិសេសរបស់កងទ័ព។

លោកអគ្គលេខាបក្សជឿជាក់យ៉ាងមោះមុតថា ដោយមានដំណោះស្រាយត្រឹមត្រូវនៃកិច្ចប្រជុំគណៈកម្មាធិការបក្សយោធាមជ្ឈិមលើកនេះ រួមជាមួយនឹងការយល់ច្បាស់ និងការអនុវត្តយ៉ាងស៊ីជម្រៅនៅទូទាំងកងទ័ពនោះ នៅឆ្នាំ ២០២៤ គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសវៀតណាមនឹងដឹកនាំ និងណែនាំអនុវត្តរាល់ភារកិច្ចយោធា ការពារជាតិ ប្រកបដោយជោគជ័យ។ កសាងគណៈកម្មាធិការបក្សកងទ័ពស្អាតស្អំ និងរឹងមាំ  សម្រេចបានជោគជ័យនូវគោលដៅ និងភារកិច្ចដែលបានកំណត់ក្នុងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សកងទ័ពលើកទី១១ រួមវិភាគទានដល់បក្សទាំងមូល និងប្រជាជនទាំងមូលក្នុងការសម្រេចបាននូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ ប្រកបដោយជោគជ័យ” ក្នុងស្មារតីការងារឆ្នាំ២០២៣ សម្រេចបានល្អប្រសើរ ហើយតែឆ្នាំ ២០២៤ នឹងកាន់តែប្រសើរជាង ហើយទទួលបានជ័យជម្នះកាន់តែធំជាង៕

បកប្រែដោយ Minh Trung