មេដឹកនាំទាំងពីរបានក្រឡេកមើលទៅលើដំណើរការនៃការអភិវឌ្ឍទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ ហើយវាយតម្លៃថា ក្នុងរយៈពេល ១៥ ឆ្នាំចាប់តាំងពីប្រទេសទាំងពីរបង្កើតទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កាលពីឆ្នាំ ២០០៨ មកទល់បច្ចុប្បន្ន ជាមួយបាវចនា "អ្នកជិតខាងល្អ មិត្តភាព កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិតស្ថេរយូរអ្វែង ឆ្ពោះទៅអនាគត” និងស្មារតី “អ្នកជិតខាងល្អ មិត្តល្អ សមមិត្តល្អ ដៃគូល្អ” កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យបានរីកចម្រើន ហើយទំនាក់ទំនងរវាងបក្សទាំងពីរនិងប្រទេសទាំងពីរកំពុងពង្រីកយ៉ាងស៊ីជម្រៅដោយឥតឈប់ឈរ។

leftcenterrightdel
លោក Nguyen Phu Trong និងលោក Xi Jinping

ផ្ដើមចេញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងរវាងបក្សទាំងពីរនិងប្រទេសទាំងពីរ ជាមួយនឹងសមិទ្ធផលនៃទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ និងចំពោះមុខតម្រូវការថ្មី ភាគីទាំងពីរបានឯកភាពគ្នាក្នុងការកសាងសហគមន៍ចែករំលែកអនាគតវៀតណាម - ចិន ដែលមានអត្ថន័យជាយុទ្ធសាស្ត្រ ក្នុងបំណងខិតខំប្រឹងប្រែងដើម្បីសុភមង្គលរបស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាពនិងវឌ្ឍនភាពនៃមនុស្សជាតិស្របតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ តាមគោលការណ៍គោរពគ្នាទៅវិញទៅមក នាំមកនូវអត្ថប្រយោជន៍រួម គោរពឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់គ្នាទៅវិញទៅមក ដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី។

ភាគីទាំងពីរបានឯកភាពពង្រឹងទំនុកទុកចិត្តនយោបាយ បង្កើនការផ្លាស់ប្តូររវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ រដ្ឋទាំងពីរ ពង្រីកតួនាទីតម្រង់ទិសយុទ្ធសាស្ត្រនៃទំនាក់ទំនងរវាងបក្សទាំងពីរចំពោះទំនាក់ទំនងទ្វេភាគី។ ភាគីទាំងពីរបានឯកភាពជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខឲ្យក្លាយជាសសរស្តម្ភមួយក្នុងទំនាក់ទំនងទ្វេភាគី។ ភាគីទាំងពីរនឹងបន្តជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគប្រកបដោយចីរភាព ហើយបង្កើនការអប់រំអំពីប្រពៃណីរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ កសាងមូលដ្ឋានគ្រឹះនៃសង្គមឲ្យកាន់តែរឹងមាំក្នុងទំនាក់ទំនងរវាងបក្សទាំងពីរនិងប្រទេសទាំងពីរ បង្កើនកិច្ចសហប្រតិបត្តិការពហុភាគីដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ និងចូលរួមចំណែកក្នុងផលប្រយោជន៍រួមរបស់សហគមន៍អន្តរជាតិ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សា

ទាក់ទងនឹងបញ្ហាសមុទ្រ មេដឹកនាំទាំងពីរបានសង្កត់ធ្ងន់ថា គប្បីគ្រប់គ្រងនិងដោះស្រាយការខ្វែងគំនិតគ្នាយ៉ាងសកម្ម រក្សាសន្តិភាពនិងស្ថិរភាព នៅតំបន់សមុទ្រខាងកើតនិងក្នុងតំបន់។ លោក Nguyen Phu Trong បានស្នើថា ភាគីទាំងពីរធ្វើឲ្យបានល្អនូវទស្សនៈរួមរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ គោរពផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក ដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ   រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ (UNCLOS 1982) អនុវត្ត DOC ជំរុញការចរចារ COC ស្របតាម UNCLOS ឆ្នាំ១៩៨២។

ក្នុងឱកាសនេះ លោក Nguyen Phu Trong និងលោក Xi Jinping បានពិភាក្សាលើបញ្ហាអន្តរជាតិ និងតំបន់ដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។

*នៅល្ងាចថ្ងៃដដែល លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម និងលោកជំទាវ លោក Vo Van Thuong ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងលោកជំទាវ បានរៀបចំការលៀងសាយភោជន៍យ៉ាងមហោឡារឹកដើម្បីស្វាគមន៍លោក Xi Jinping អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន និងលោកជំទាវ បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម៕

បកប្រែដោយ Thuy Anh