leftcenterrightdel
លោក Nguyen Phu Trong អគ្គលេខាបក្ស អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជូនចំពោះលោក  Xi Jinping អគ្គលេខាបក្ស ប្រធានរដ្ឋចិន

អញ្ជើញចូលរួមពិធីទទួលបដិសណ្ឋារកិច្ចមានថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម និងប្រជាជនយ៉ាងច្រើនកុះករនៅរដ្ឋធានីហាណូយ។ កាំភ្លើងធំចំនួន ២១ ដើមត្រូវបានបាញ់ឡើងនៅឯទីតាំងបរមរាជវាំង Thang Long ដើម្បីទទួលស្វាគមន៍លោក Xi Jinping អគ្គលេខាបក្ស ប្រធានរដ្ឋចិន  និងលោកជំទាវ។ បន្ទាប់មក លោក Nguyen Phu Trong អគ្គលេខាបក្ស និងលោក Xi Jinping អគ្គលេខាបក្ស ប្រធានរដ្ឋ បានអញ្ជើញត្រួតពលកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម។

leftcenterrightdel
 លោក Nguyen Phu Trong អគ្គលេខាបក្សនិងលោកជំទាវ,លោក  Xi Jinping អគ្គលេខាបក្ស ប្រធានរដ្ឋចិននិងលោកជំទាវ

ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់លោក Xi Jinping អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោកជំទាវ និងគណៈប្រតិភូជាន់ខ្ពស់ចិន គឺជាដំណើរទស្សនកិច្ចនៅវៀតណាមលើកដំបូងរបស់ថ្នាក់ដឹកនាំកំពូលនៃបក្ស និងរដ្ឋចិន បន្ទាប់ពីមហាសន្និបាតលើកទី២០ របស់បក្សកុម្មុយនិស្តចិន និងរយៈពេលមួយឆ្នាំបន្ទាប់ពីដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រទៅកាន់ប្រទេសចិនរបស់លោក Nguyen Phu Trong អគ្គលេខាបក្ស  (ខែតុលា ឆ្នាំ ២០២២)។

ដំណើរទស្សនកិច្ចនេះបានធ្វើឡើងក្នុងឱកាសរំលឹកខួបលើកទី១៥ នៃការបង្កើតទំនាក់ទំនងសហប្រតិបតិ្តការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងចិន៕

តាម​ vovworld.vn