នៅក្នុងសន្និបាត អង្គសន្និបាតបានពិភាក្សា និងឯកភាពលើការវាយតម្លៃថា៖ ឆ្នាំ២០២៣ គណៈកម្មាធិការបក្សនគរបាលមជ្ឈិម បានដឹកនាំការអនុវត្តប្រកបដោយប្រសិទ្ធភាព និងទូលំទូលាយលើទិដ្ឋភាពការងារដែលបានដាក់ចេញ រក្សាបានប្រៀបម្ចាស់ការយុទ្ធសាស្ត្រ បរិយាកាសសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពសង្គម បម្រើភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច សង្គម ការធ្វើសមាហរណកម្មអន្តរជាតិ ការកសាង និងការពារមាតុភូមិប្រកបដោយជោគជ័យ។

leftcenterrightdel
លោក Nguyen Phu Trong អគ្គលេខាបក្ស អញ្ជើញចូលរួមសន្និបាតគណៈកម្មាធិការបក្សនគរបាលមជ្ឈិម ឆ្នាំ ២០២៣

ជាពិសេស គណៈកម្មាធិការបក្សនគរបាលមជ្ឈិមបានដឹកនាំ ណែនាំ និងពង្រឹងការធានាសន្តិសុខនយោបាយផ្ទៃក្នុង ព័ត៌មាន ទំនាក់ទំនង សេដ្ឋកិច្ចសង្គម សាសនា និងសន្តិសុខតាមអុីនធឺណិត ព្រមទាំងបានដឹកនាំការអនុវត្តយ៉ាងដាច់ណាត់នូវរាល់ដំណោះស្រាយ ការបង្ក្រាប និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម កាត់បន្ថយឧក្រិដ្ឋកម្ម និងបង្កើតការផ្លាស់ប្តូរជាវិជ្ជមានក្នុងសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។

នៅក្នុងសន្និបាតនេះ លោក Vo Van Thuong ប្រធានរដ្ឋ និងលោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ស្មារតីជាគំរូល្អក្នុងការត្រួសត្រាយឈានទៅមុខ និងសមិទ្ធផលទាំងអស់ដែលគណៈកម្មាធិការបក្សនគរបាលមជ្ឈិម និងក្រសួងនគរបាលសម្រេចបាន។ ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំក៏បានសង្កត់ធ្ងន់លើខ្លឹមសារមួយចំនួនដែលតម្រូវឱ្យកម្លាំងនគរបាលចាំបាច់ត្រូវយកចិត្តទុកដាក់ក្នុងការដឹកនាំ និងទិសដៅការងារនាពេលខាងមុខផងដែរ៕

បកប្រែដោយ Minh Trung