យោធភូមិភាគទី ៥ នៃកងទ័ពប្រជាជនវៀតណាម រៀបចំកិច្ចប្រជុំទីបញ្ជាការជួរមុខដែលបម្រើកិច្ចប្រជុំការពារជាតិនៃប្រទេសទាំងបី វៀតណាម ឡាវ និងកម្ពុជា
កប.អនឡាញ - ដើម្បីបន្តអនុវត្ត និងធ្វើបានល្អនូវការត្រៀមរៀបចំបម្រើឱ្យកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងបី វៀតណាម ឡាវ និងកម្ពុជា លើកទីមួយ នាថ្ងៃទី៩ ខែធ្នូ ទីបញ្ជាការជួរមុខ នៃយោធភូមិភាគទី៥ ឈរជើងនៅបញ្ជាការដ្ឋានយោធាស្រុក Ngoc Hoi (ខេត្ត Kon Tum) បានរៀបចំកិច្ចប្រជុំដើម្បីក្តាប់ និងដាក់ពង្រាយភារកិច្ចជូនកងកម្លាំងនានា។ លោកវរសេនីយ៍ឯក Vo Van Ba នាយរងសេនាធិការយោធភូមិភាគទី៥ មេបញ្ជាការរងទីបញ្ជាការជួរមុខ បានដឹកនាំកិច្ចប្រជុំ។
បន្ទាប់ពីបានស្តាប់តំណាងស្ថាប័ននានារាយការណ៍អំពីលទ្ធផលនៃការងារត្រៀមរៀបចំ ការជូនដំណឹង និងការសម្របសម្រួលអនុវត្តផែនការ គ្រោងកម្មវិធីនាពេលខាងមុខ លោកវរសេនីយ៍ឯក Vo Van Ba បានទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះស្ថាប័ន និងអង្គភាពនានាដែលបានអនុវត្តយ៉ាងសកម្មនូវរាល់ការងារត្រៀមរៀបចំសម្រាប់កិច្ចប្រជុំនាពេលខាងមុខ។
|
|
លោកវរសេនីយ៍ឯក Vo Van Ba ថ្លែងក្នុងនៃកិច្ចប្រជុំ |
លោកនាយរងសេនាធិការយោធភូមិភាគទី៥ បានសង្កត់ធ្ងន់ថា កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងបី វៀតណាម ឡាវ និងកម្ពុជា គឺជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលមានអត្ថន័យនយោបាយយ៉ាងជ្រាលជ្រៅបំផុត ក្នុងការរឹតចំណងមិត្តភាពជាប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងប្រទេសជិតខាងទាំងបី ជាពិសេសក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនៅតំបន់ព្រំដែននៃប្រទេសទាំងបី។ នៅក្នុងជំនួបប្រាស្រ័យនេះ គេរំពឹងថានឹងមានសកម្មភាពជាច្រើន ដូច្នេះហើយទើបមានតម្រូវការខ្ពស់លើការសហការរួមគ្នា ដើម្បីធានាសន្តិសុខ និងសុវត្ថិភាព...
លោកវរសេនីយ៍ឯក Vo Van Ba បានស្នើឱ្យស្ថាប័ន អង្គភាពនានាអនុវត្តតាមស្ថានភាពជាក់ស្តែង ប្រកាន់ខ្ជាប់នូវមុខងារ និងភារកិច្ចរបស់ខ្លួន បង្កើនការផ្លាស់ប្តូរ ការសម្របសម្រួល និងរៀបចំការអនុវត្តន៍លើគ្រប់ជ្រុងជ្រោយ នាំមកនូវប្រសិទ្ធភាព និងគុណភាពខ្ពស់បំផុត រួមចំណែកធានាឱ្យកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិវៀតណាម ឡាវ និងកម្ពុជាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ដោយសម្រេចបាននូវគោលដៅ និងតម្រូវការដែលបានកំណត់ ដោយធានាបាននូវសុវត្ថិភាពលើគ្រប់ទិដ្ឋភាព៕
បកប្រែដោយ Duy Hoan