leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ទទួលបដិសណ្ឋារកិច្ចលោកនាយឧត្តមសេនីយ៍ ទៀ សីហា

ដំណើរទស្សនកិច្ចផ្លូវការរបស់លោកនាយឧត្តមសេនីយ៍ ទៀ សីហា ធ្វើឡើងក្នុងបរិបទដែលទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងវៀតណាម និងកម្ពុជាកំពុងអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យ។ ក្នុងទំនាក់ទំនងទូទៅរវាងប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពជាក់ស្ដែងពីមួយថ្ងៃទៅមួយថ្ងៃ ហើយជាសសរស្តម្ភដ៏សំខាន់មួយ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចលោកនាយឧត្តមសេនីយ៍ ទៀ សីហា
leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោកនាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញត្រួតពលកងកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម

អាស្រ័យហេតុនេះ ក្នុងរយៈពេលថ្មីៗនេះ ភាគីទាំងពីរបានសម្របសម្រួលយ៉ាងសកម្ម និងអនុវត្តយ៉ាងពេញលេញនូវខ្លឹមសារកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិដែលបានឯកភាពគ្នា ជាពិសេសក្នុងវិស័យ៖ ការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់  កិច្ចសន្ទនាគោលនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្ត្រី ការលើកកម្ពស់យន្តការ និងគំរូសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ដូចជាការល្បាតរួមគ្នា កិច្ចប្រជុំប្រចាំឆ្នាំ ការចងសម្ព័ន្ធមេត្រីភាពកងទ័ព - ប្រជាជន និងការជួបប្រាស្រ័យនាយទាហានវ័យក្មេង និងការបណ្តុះបណ្តាលធនធានមនុស្ស...

ការងារអប់រំ និងឃោសនាសម្រាប់ប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយអំពីប្រវត្តិសាស្ត្រ អត្ថន័យ និងសារៈសំខាន់នៃសាមគ្គីភាព និងការជួយគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរត្រូវបានយកចិត្ដទុកដាក់យ៉ាងខ្លាំង។ កម្លាំងការពារព្រំដែន និងយោធភូមិភាគជាប់ព្រំដែនទាំងសងខាង ក៏បានសម្របសម្រួលគ្នាយ៉ាងល្អក្នុងការធានាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏បានសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកា និងយន្តការសហប្រតិបត្តិការការពារជាតិពហុភាគី ជាពិសេសយន្តការដែលដឹកនាំដោយអាស៊ាន ...

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោកនាយឧត្តមសេនីយ៍ ទៀ សីហា
leftcenterrightdel
គណៈប្រតិភូទាំងពីរថតរូបជុំគ្នា

ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់លោកនាយឧត្តមសេនីយ៍ ទៀ សីហា សំដៅរក្សាទំនាក់ទំនងកម្រិតខ្ពស់ រួមចំណែកពង្រឹងថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរនិយាយរួម និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីនិយាយដោយឡែក។ ដំណើរទស្សនកិច្ចនេះក៏ជាឱកាសសម្រាប់ភាគីទាំងពីរពិភាក្សា និងវាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-កម្ពុជា នាពេលកន្លងមក ព្រមទាំងឯកភាពលើទិសដៅសម្រាប់វិស័យ សហប្រតិបត្តិការនេះនាពេលខាងមុខ៕

បកប្រែដោយ Pham Diep