leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Ha Tho Binh ប្រគល់អំណោយជូនប្រជាពលរដ្ឋនៅតំបន់លិចទឹកនៃខេត្ត Thua Thien Hue

ប្រឈមមុខនឹងស្ថានការណ៍អាកាសធាតុដ៏ស្មុគស្មាញ មេបញ្ជាការយោធភូមិភាគទី ៤ ស្នើឱ្យបញ្ជាការដ្ឋានយោធាខេត្ត Thua Thien Hue ត្រៀមខ្លួនរៀបចំផែនការបង្ការ ទប់ទល់និងជំនះផលវិបាកនៃគ្រោះធម្មជាតិ យកចិត្តទុកដាក់  លើកទឹកចិត្ត និង ជួយប្រជាពលរដ្ឋជម្នះការលំបាក និងស្ថេរភាពជីវភាពរស់នៅ។

នាថ្ងៃដដែល ថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធាខេត្ត Thua Thien Hue និងស្រុក Quang Dien អញ្ជើញទៅសួរសុខទុក្ខ និងប្រគល់អំណោយជូនសាលាបឋមសិក្សាលេខ ១ ឃុំ Quang Phuoc។

សូមបញ្ជាក់ថា ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ទឹកជំនន់និងភ្លៀងបានបណ្តាលឱ្យមានការបាក់ដីនៅទំនប់ Mai Duong ឃុំ Quang Phuoc ។ បញ្ជាការដ្ឋានយោធាស្រុក Quang Dien បានចាត់នាយទាហាន យុទ្ធជនចំនួន ៥០នាក់ រួមជាមួយកងជីវពល និងកម្មាភិបាលមូលដ្ឋាន ដើម្បីជំនះឧប្បត្តិហេតុធម្មជាតិ។ ជាពិសេស កងកម្លាំងបានជួយសង្គ្រោះម្តាយនិងកូនបានជោគជ័យ (រស់នៅក្នុងឃុំ Quang An ស្រុក Quang Dien) ដែលត្រូវគួចតាមជំនន់ទឹកភ្លៀង៕

បកប្រែដោយ Pham Diep