អញ្ជើញមានប្រសាសន៍ក្នុងពិធីនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា៖ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich គឺជានាយទាហានឆ្នើមម្នាក់ ដែលបានរួមចំណែកជាច្រើនក្នុងបុព្វហេតុបដិវត្តន៍របស់បក្ស និងការអភិវឌ្ឍរីកចម្រើនរបស់កងទ័ព។ រហូតក្នុងអំឡុងពេល ៥០ ឆ្នាំបម្រើក្នុងជួរបក្ស មិនថាក្នុងមុខតំណែង ឬការងារណា មិនថាក្នុងកាលៈទេសៈណាក៏ដោយ លោកតែងតែប្រកាន់ខ្ជាប់នូវភក្តីភាពមិនងាករេចំពោះបក្ស មាតុភូមិ និងប្រជាជនជាដាច់ខាត។ លោកបានរក្សា និងលើកកំពស់គុណវុឌ្ឍិសីលធម៌បដិវត្តន៍របស់សមាជិកបក្សកុម្មុយនិស្ត និងនាយទាហានជានិច្ច ខិតខំប្រឹងប្រែង និងបំពេញភារកិច្ចដែលបានប្រគល់ឱ្យបានល្អ សក្តិសមនឹងការជឿទុកចិត្តរបស់បក្ស រដ្ឋ និងប្រជាជន។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ជូនផ្លាកសញ្ញាសម្គាល់ ៥០ ឆ្នាំជាសមាជិកបក្ស ជូនលោកនាយឧត្តមសេនីយ៍ Ngo Xuan Lich

ផ្លាកសញ្ញាសម្គាល់ ៥០ ឆ្នាំជាសមាជិកបក្ស បំពាក់ជូនលោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ថ្ងៃនេះ បន្តបង្ហាញពីការយកចិត្តទុកដាក់ ការទទួលស្គាល់ និងការវាយតំលៃខ្ពស់ពីសំណាក់បក្ស រដ្ឋ គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស ចំពោះការរួមចំណែករបស់លោកក្នុងបុព្វហេតុកសាងបក្ស បុព្វហេតុនៃការកសាង ការប្រយុទ្ធ និងការរីកលូតលាស់កងទ័ពប្រជាជនវៀតណាម។

leftcenterrightdel
ពិធីបំពាក់ផ្លាកសញ្ញាសម្គាល់ ៥០ ឆ្នាំជាសមាជិកបក្ស ជូនលោកនាយឧត្តមសេនីយ៍ Ngo Xuan Lich

ថ្លែងចំណាប់អារម្មណ៍ក្នុងពិធីនេះ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសម្តែងនូវការជឿជាក់ និងស្មោះស្ម័គ្រយ៉ាងមុតមាំចំពោះបក្សរុងរឿង អ៊ំហូជាទីគោរពដ៏ខ្ពង់ខ្ពស់ គណៈកម្មាធិការបក្សយោធាមជ្ឈិម និងថ្នាក់ដឹកនាំក្រសួងការពារប្រទេស ដែលតែងតែយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់រូបលោកផ្ទាល់សម្រេចបានភារកិច្ចទាំងអស់ប្រកបដោយលទ្ធផលល្អ។

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានសម្តែងក្តីកិត្តិយស និងមោទនភាពយ៉ាងក្រៃលែងដែលបានទទួលផ្លាកសញ្ញាសម្គាល់ ៥០ ឆ្នាំជាសមាជិកបក្ស។ លោកបញ្ជាក់យ៉ាងមោះមុតថា បន្តស្មោះស្មគ្រជាដាច់ខាតចំពោះបក្ស មាតុភូមិ និងប្រជាជន គោរពយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ រក្សាគុណធម៌ សីលធម៌បដិវត្តន៍ សិក្សាពេញមួយជីវិត និងធ្វើតាមមនោគមវិជ្ជា សីលធម៌ និងរចនាបថរបស់អ៊ំហូ ជានិច្ច៕

បកប្រែដោយ Minh Trung