leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅអង្គភាពទ័ពលេខ ១៦

ថ្លែងនៅក្នុងជំនួប លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានអបអរសាទរចំពោះសមិទ្ធិផលដែលអាជ្ញាធរ និងប្រជាជនខេត្ដ Binh Phuoc សម្រេចបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការពង្រឹងសន្ដិសុខ-ការពារជាតិ ក្នុងឆ្នាំកន្លងមក ព្រមទាំងលោកថ្លែងអំណរគុណចំពោះអាជ្ញាធរ និងប្រជាជនខេត្ត Binh Phuoc ដែលបានសម្របសម្រួល និងយកចិត្តទុកដាក់ចំពោះអង្គភាពដែលឈរជើងនៅមូលដ្ឋាន និងបានបង្កលក្ខណៈងាយស្រួលសម្រាប់អង្គភាពបំពេញភារកិច្ចបានល្អ។

លោករដ្ឋមន្រ្តីក្រសួងការពារប្រទេស បានស្នើឱ្យថ្នាក់ដឹកនាំខេត្ត Binh Phuoc បន្តជ្រួតជ្រាប និងអនុវត្ដប្រកបដោយប្រសិទ្ធភាពនូវរាល់គោលការណ៍និងគោលនយោបាយអំពីយោធា និងការពារជាតិរបស់បក្ស និងរដ្ឋ រក្សាស្ថិរភាពនយោបាយ និងសង្គមក្នុងតំបន់ដើម្បីធានាការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

នៅក្នុងជំនួបជាមួយអង្គភាពទ័ពលេខ ១៦ លោកឧត្តមសេនីយ៍ត្រី Pham Ngoc Tuan មេបញ្ជាការអង្គភាពទ័ពលេខ ១៦ បានជម្រាបជូនក្រសួងការពារប្រទេសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម ដោយផ្សារភ្ជាប់ជាមួយការពារជាតិ-សន្ដិសុខ នៅមូលដ្ឋានក្នុងរយៈពេល ៥ ឆ្នាំ កន្លងមក។ 

តាងនាមគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានកោតសរសើរចំពោះសមិទ្ធិផលដែលអង្គភាពទ័ពលេខ ១៦ សម្រេចបានក្នុងរយៈពេលកន្លងមក។  លោកបានស្នើឲ្យអង្គភាព ទ័ពលេខ ១៦ អនុវត្តត្រឹមត្រូវនូវភារកិច្ចរបស់ខ្លួនជាអង្គភាពសេដ្ឋកិច្ច ការពារជាតិ ដោយផ្ដោតលើការដឹកនាំនិងបំពេញល្អនូវភារកិច្ច ទន្ទឹមនឹងនោះ អង្គភាពត្រូវតែលើកកម្ពស់កម្លាំងប្រយុទ្ធ ការកសាងអង្គភាពឲ្យបានរឹងមាំ រក្សាការប្រចាំការនិងការត្រៀមប្រយុទ្ធ។ ព្រមទាំងសហការយ៉ាងជិតស្និទ្ធជាមួយប្រជាជននិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់និងកងកំលាំងក្ដាប់ជាប់ស្ថានការណ៍នៅតំបន់និងអនុវត្តល្អនូវកិច្ចការបរទេសការពារជាតិផងដែរ៕

បកប្រែដោយ Thanh Cong