leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien (ទីពីរពីឆ្វេង) ចូលរួមកិច្ចសន្ទនា Shangri-La លើកទី ២០ នៅប្រទេសសិង្ហបុរី

* នៅក្នុងជំនួបទ្វេភាគីជាមួយលោកនាយឧត្តមសេនីយ៍ Robert Brieger ប្រធានគណៈកម្មាធិការយោធាសហភាពអឺរ៉ុប (EU) លោកអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងលោកប្រធានគណៈកម្មាធិការយោធា EU បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលសហប្រតិបត្តិការលើវិស័យការពារជាតិនាពេលកន្លងមក រួមចំណែកក្នុងសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដោយឈរលើមូលដ្ឋាននៃកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ (PCA) រវាង​វៀតណាម និង EU និងកិច្ចព្រមព្រៀងស្តីពីការបង្កើតក្របខ័ណ្ឌចូលរួមរបស់វៀតណាម ក្នុងរាល់សកម្មភាពគ្រប់គ្រងវិបត្តិរបស់ EU (FPA); នាពេលថ្មីៗនេះ ភាគីទាំងពីរបានរៀបចំដោយជោគជ័យនូវកិច្ចសន្ទនាការពារជាតិ និងសន្តិសុខលើកទី៣ នៅថ្ងៃទី១២ ខែឧសភា។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ទទួលជួបលោកនាយឧត្តមសេនីយ៍ Robert Brieger ប្រធានគណៈកម្មការយោធាសហភាពអឺរ៉ុប

ប្រធានគណៈកម្មការយោធា EU បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះក្រសួងការពារជាតិវៀតណាមដែលបានបញ្ជូននាយទាហានពីរនាក់ទៅចូលរួមបង្រៀននៅស្ថានបេសកកម្មហ្វឹកហ្វឺនរបស់ EU នៅអាហ្វ្រិកកណ្តាល ព្រមទាំងអះអាងថា សហភាពអឺរ៉ុបនឹងរក្សាការបញ្ជូននាយទាហានទៅបំពេញបេសកកម្ម និងជួយគាំទ្រនាយកដ្ឋានរក្សាសន្តិភាពវៀតណាម។

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាល និងហ្វឹកហ្វឺន; ស្នើ EU បន្តជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពថែមទៀតក្នុងការជំនះពុះពារផលវិបាកនៃសង្គ្រាមនៅវៀតណាម។

*ក្នុងជំនួបជាមួយលោកស្រី Christine Cipolla នាយិកាប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) លោកស្រី Christine Cipolla បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងបង្កលក្ខណៈរបស់ក្រសួងការពារប្រទេសវៀតណាមក្នុងការសហការហ្វឹកហ្វឺន ផ្សព្វផ្សាយចំណេះដឹងទាក់ទងនឹងច្បាប់មនុស្សធម៌អន្តរជាតិ ច្បាប់ជម្លោះប្រដាប់អាវុធ។ អបអរសាទរវៀតណាមដែលសម្រេចបានជោគជ័យក្នុងការចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UN)។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ទទួលជួបលោកស្រី Christine Cipolla នាយិកាប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការជាមួយ ICRC ក្នុងការបណ្តុះបណ្តាល ហ្វឹកហ្វឺន ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងជំនះពុះពារលើផលវិបាកសង្គ្រាមក្នុងរយៈពេលកន្លងមក។ រដ្ឋាភិបាលវៀតណាម និងទីភ្នាក់ងារ ក្រសួង ស្ថាប័ននានារបស់វៀតណាមតែងតែយកចិត្ដទុកដាក់លើកិច្ចសហប្រតិបត្តិការក្នុងវិស័យមនុស្សធម៌។ ចែករំលែកអំពីផលវិបាកនៃសារធាតុគីមីពុល dioxin, និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលបន្សល់ពីសង្គ្រាមនៅវៀតណាម លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអះអាងនូវការគាំទ្រចំពោះកិច្ចសហប្រតិបត្តិការជាមួយ ICRC ក្នុងការជំនះពុះពារផលវិបាកនៃសង្គ្រាមនៅវៀតណាម។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងលោក James Crabtree នាយកប្រតិបត្តិនៃវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ (IISS) តំបន់អាស៊ី

* នៅក្នុងជំនួបជាមួយលោក James Crabtree នាយកប្រតិបត្តិនៃវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ (IISS) តំបន់អាស៊ី លោក James Crabtree បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងគណៈប្រតិភូដែលបានមកចូលរួមកិច្ចសន្ទនា Shangri-La លើកទី២០ និងបានពាំនាំនូវសេចក្តីថ្លែងអំណរគុណរបស់គណៈដឹកនាំ IISS ជូនចំពោះរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម។

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអបអរសាទរចំពោះ IISS និងក្រសួងការពារជាតិសិង្ហបុរី ដែលបានរៀបចំកិច្ចសន្ទនា Shangri-La លើកទី ២០ ប្រកបដោយជោគជ័យ, ចែករំលែកថា ក្រសួងការពារប្រទេសវៀតណាមវាយតំលៃខ្ពស់ ហើយនឹងបន្តចូលរួមកិច្ចសន្ទនា Shangri-La លើកក្រោយ ក៏ដូចជាកិច្ចប្រជុំក្នុងក្របខ័ណ្ឌនៃកិច្ចសន្ទនាផងដែរ៕

បកប្រែដោយ Pham Diep