នៅក្នុងពិធីនេះ ក្រោមការធ្វើជាសាក្សីរបស់លោកនាយឧត្តមសេនីយ៍ Phan Van Giang លោកឧត្តមសេនីយ៍ទោ Vu Van Kha និងលោកឧត្តមសេនីយ៍ទោ Nguyen Van Hien បានចុះហត្ថលេខាលើកំណត់ហេតុប្រគល់ភារកិច្ចរបស់មេបញ្ជាការប្រភេទទ័ព។ លោករដ្ឋមន្ត្រីក្រសួងការពារប្រទេស បានស្នើឲ្យលោកឧត្តមសេនីយ៍ទោ Nguyen Van Hien បន្តលើកកំពស់លទ្ធផលដែលសម្រេចបាន ក្តាប់សភាពការណ៍ និងភារកិច្ចថ្មីឲ្យបានឆាប់រហ័ស រួមជាមួយនឹងគណៈកម្មាធិការបក្ស បញ្ជាការណែនាំសមូហភាពនៃប្រភេទទ័ពទាំងមូលឱ្យសម្រេចបាននូវរាល់ភារកិច្ចដែលបានប្រគល់ជូនពីថ្នាក់លើដោយជោគជ័យ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang អញ្ជើញជាអធិបតីពិធីប្រគល់ភារកិច្ច និងមុខតំណែង មេបញ្ជាការប្រភេទទ័ពការពារដែនអាកាស-ទ័ពជើងអាកាស

គួរឱ្យរំលឹកដែរថា នាយករដ្ឋមន្ត្រីបានចុះហត្ថលេខាលើសេចក្តីសម្រេចលេខ ៤៨៥/QD-TTg ស្តីពីការចូលនិវត្តន៍របស់លោកឧត្តមសេនីយ៍ទោ Vu Van Kha មេបញ្ជាការស្តីទីនៃប្រភេទទ័ពការពារដែនអាកាស-ទ័ពជើងអាកាស ទន្ទឹមនិងនោះចេញសេចក្តីសម្រេចលេខ ៥២៩/QD-TTg ស្តីពីការតែងតាំងលោកឧត្តមសេនីយ៍ទោ Nguyen Van Hien ជាមេបញ្ជាការប្រភេទទ័ពជំនួសវិញ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ជូនពរលោកឧត្តមសេនីយ៍ទោ  Vu Van Kha ដោយបានសម្រេចភារកិច្ចទាំងអស់ប្រកបដោយជោគជ័យ 
leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ជូនពរលោកឧត្តមសេនីយ៍ទោ  Nguyen Van Hien ទទួលមុខតំណែងថ្មី

មានអនុសាសន៍ក្នុងពិធីនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអះអាងថា រហូតក្នុងរយៈពេលជាង៤០ ឆ្នាំបម្រើការងារក្នុងជួរកងទ័ព ក្នុងមុខតំណែងជាច្រើន ពោលគឺចាប់ពីជាអ្នកបើកយន្តហោះចម្បាំង រហូតដល់ជាមេបញ្ជាការស្តីទីនៃប្រភេទទ័ពនោះ លោក Vu Van Kha បានរួមចំណែកយ៉ាងសកម្មជាច្រើន រួមជាមួយនឹងគណៈកម្មាធិការបក្ស និងបញ្ជាការដ្ឋានទាំងមូលពុះពារយ៉ាងសកម្ម ជំនះរាល់ការលំបាកទាំងអស់ មានភាពបត់បែនប្រកបដោយភាពច្នៃប្រឌិតក្នុងការណែនាំ ដឹកនាំ និងកសាងអង្គភាពនៃប្រភេទទ័ពប្រកបដោយបដិវត្តន៍ ចំណាន មានសមត្ថភាពខ្ពស់ ទំនើប អាចបំពេញបានគ្រប់តម្រូវការក្នុងស្ថានភាពថ្មី។

បកប្រែដោយ Minh Trung