លោកនាយឧត្តមសេនីយ៍ Phan Van Giang ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Ha Tinh
កប.អនឡាញ - នាថ្ងៃទី ១០ ឧសភា លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ប្រធានគណៈប្រតិភូរបស់រដ្ឋាភិបាលបានជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Ha Tinh (ភាគកណ្តាលវៀតណាម) ស្តីពីស្ថានភាពផលិតកម្ម ការធ្វើអាជីវកម្ម ការវិនិយោគសាធារណៈ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងការនាំចេញនិងនាំចូល។ អញ្ជើញចូលរួមកិច្ចប្រជុំនេះ មានលោកឧត្តមសេនីយ៍ទោ Nguyen Doan Anh អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម រួមទាំងតំណាងក្រសួង ស្ថាប័នមជ្ឈិមនិងមូលដ្ឋាននានា។