ខ្លឹមសារនៃការតាំងពិព័រណ៌មាន ៣ ផ្នែក៖ លោកប្រធានហូជីមិញ-វីរៈបុរសរំដោះជាតិ; លោកប្រធានហូជីមិញ-អ្នកវប្បធម៌ដ៏ឆ្នើមរបស់វៀតណាម; កងកំលាំងប្រដាប់អាវុធនៃយោធភូមិភាគទី៩ ប្រឡងប្រណាំង "ការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងរចនាបទរបស់លោកប្រធានហូជីមិញ"។

leftcenterrightdel
ថ្នាក់ដឹកនាំយោធភូមិភាគទី៩ និងគណៈកម្មាធិការប្រជាជនទីក្រុង Can Tho ទៅទស្សនាការតាំងពិព័រណ៍

ដោយមានរូបថត និងវត្ថុចំនួនជាង ៣០០ មុខ ការតាំងពិព័រណ៌គឺជាប្រភពឯកសារដ៏មានតម្លៃអំពីឆាកជីវិត និងបុព្វហេតុបដិវត្តន៍របស់លោកប្រធានហូជីមិញ និងអំពីការប្រឡងប្រណាំង "ការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងរចនាបទរបស់លោកប្រធានហូជីមិញ" របស់កងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី៩។ ការតាំងពិព័រណ៌នឹងបើករហូតដល់ចុងខែមិថុនា ឆ្នាំ ២០២៣៕

បកប្រែដោយ Thuy Anh