តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ លោក Vo Van Thuong ប្រធានរដ្ឋ បានអបអរសាទរ និងកោតសរសើរចំពោះលទ្ធផលដែលកងកម្លាំងប្រដាប់អាវុធយោធភូមិភាគទី៩ សម្រេចបានក្នុងរយៈពេលកន្លងមក។

leftcenterrightdel
ថ្នាក់ដឹកនាំយោធភូមិភាគទី ៩ ទទួលស្វាគមន៍លោក Vo Van Thuong

លោក Vo Van Thuong ស្នើឱ្យកងកម្លាំងប្រដាប់អាវុធយោធភូមិភាគទី៩ ត្រូវលើកកម្ពស់គុណភាពនយោបាយ និងការត្រៀមខ្លួនប្រយុទ្ធ ចាប់យកស្ថានការណ៍ដោយម្ចាស់ការ ដោះស្រាយរាល់បញ្ហាដែលបានកើតឡើងឱ្យបានល្អ ជាពិសេសនៅតំបន់ព្រំដែនគោក និងដែនសមុទ្រភាគនិរតីនៃប្រទេស។ សម្របសម្រួលគ្នាដើម្បីធានាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គមឲ្យបានល្អនៅក្នុងមូលដ្ឋាន។ រួមចំណែកបង្កើតបរិយាកាសអំណោយផលសម្រាប់ខេត្ត ក្រុងនៃតំបន់ដីសណ្ដទន្លេ Cuu Long អភិវឌ្ឍសេដ្ឋកិច្ចសង្គម។

ដើម្បីបំពេញតាមតម្រូវការ លោកប្រធានរដ្ឋ Vo Van Thuong បានស្នើឱ្យគណៈកម្មាធិការបក្ស និងបញ្ជាការយោធភូមិភាគទី៩ បង្កើនការស្រាវជ្រាវ វាយតម្លៃនិងព្យាករណ៍ស្ថានភាពស្មុគរស្មាញដែលកើតឡើង; រកឃើញឧបាយកល និងសកម្មភាពប្រឆាំងនិងការបំផ្លិចបំផ្លាញនៃកម្លាំងអរិភាពបានទាន់ពេល ដើម្បីរៀបចំផែនការទប់ស្កាត់ និងបង្ក្រាប។ ការពារទឹកដីមាតុភូមិ កុំឲ្យធ្លាក់ចូលក្នុងស្ថានភាពអសកម្ម ឬ ភ្ញាក់ផ្អើលក្នុងគ្រប់កាលៈទេសៈ។

លោក Vo Van Thuong មានប្រសាសន៍បន្ថែមថា យកចិត្តទុកដាក់លើការកសាងកម្លាំងប្រដាប់អាវុធយោធភូមិភាគទិ ៩ ឲ្យបានរឹងមាំ ដោយប្រកាន់យកការកសាងនយោបាយរឹងមាំជាមូលដ្ឋាន និងផ្តោតលើការអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ និងសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការបក្សភាគយោធភូមិ​ភាគ​ទី​១០;​ ពង្រឹងការការពារនយោបាយផ្ទៃក្នុងការពារសតិអាម្មណ៍របស់បក្ស និងប្រយុទ្ធប្រឆាំងនឹងទស្សនៈខុសឆ្គងរបស់កម្លាំងអរិភាព ជាពិសេសតាមបណ្តាញអ៊ីនធឺណិត។ ធានាឲ្យកងកម្លាំងប្រដាប់អាវុធយោធភូមិភាគពិតជាមានឆន្ទៈនយោបាយរឹងមាំ ស្មោះត្រង់ដាច់ខាតចំពោះបក្ស មាតុភូមិនិងប្រជាជន។ ត្រៀមខ្លួនប្រយុទ្ធនឹងសត្រូវបានជ័យជំនះ៕

បកប្រែដោយ Pham Diep