យោងតាមលោកស្រី Nguyen Phuong Nga បានឲ្យដឹងថា លោកស្រី Elisa Fernandez Saenz បានជួយគាំទ្រយ៉ាងខ្លាំងក្លា និងមានប្រសិទ្ធភាពចំពោះស្ថាប័ន និងអង្គភាពនានារបស់វៀតណាមក្នុងការសម្រេចបាននូវគោលដៅសមភាពយេនឌ័រ ផ្តល់សិទ្ធិដល់ស្ត្រី និងកុមារី អនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

leftcenterrightdel
លោកស្រី Nguyen Phuong Nga ប្រធាន VUFO ប្រគល់មេដាយអនុស្សាវរីយ៍ ដើម្បីសន្តិភាព និងមិត្តភាពរវាងបណ្ដាប្រជាជាតិដល់លោកស្រី Elisa Fernandez Saenz

ទន្ទឹមនឹងនោះ លោកស្រី Elisa Fernandez Saenz ក៏ជាអ្នកដែលផ្ដល់គំនិតផ្តួចផ្តើមស្ដីពីកិច្ចសន្ទនាជាបន្តបន្ទាប់ ដើម្បីជម្រុញ និងលើកកំពស់តួនាទីរបស់ស្រ្តីវៀតណាមក្នុងការដឹកនាំ និងគ្រប់គ្រង។ ក្នុងរយៈពេល ៥ ឆ្នាំដែលលោកស្រីកាន់តំណែងជាប្រធានតំណាងអង្គការ UN Women ប្រចាំនៅវៀតណាម អង្គការនេះបានអនុវត្តដោយជោគជ័យនូវកម្មវិធី និងគម្រោងជាច្រើនស្តីពីសមភាពយេនឌ័រ សិទ្ធិស្ត្រី សុខុមាលភាពសង្គម ការការពារ និងការឆ្លើយតបជាមួយនឹងអំពើហិង្សាយេនឌ័រ។

នៅក្នុងពិធីនេះ លោកស្រី Elisa Fernandez Saenz បានវាយតំលៃខ្ពស់ចំពោះសមិទ្ធផលរបស់វៀតណាមក្នុងការងារសមភាពយេនឌ័រ ហើយមានជំនឿថា វៀតណាមនឹងបន្តបង្កើនការរួមចំណែករបស់ស្ត្រីក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និង សង្គម៕

បកប្រែដោយ Thuy Anh