នារសៀលថ្ងៃទី២៤ ឧសភា បន្តកម្មវិធីនៃសម័យប្រជុំលើកទី៥ ក្រោមអធិបតីភាព លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម រដ្ឋសភាបានពិភាក្សាទៅលើខ្លឹមសារមួយចំនួននៃគម្រោងច្បាប់ការពារទប់ទល់រដ្ឋប្បវេណី។

leftcenterrightdel
រដ្ឋសភាពិភាក្សាទៅលើខ្លឹមសារមួយចំនួននៃគម្រោងច្បាប់ការពារទប់ទល់រដ្ឋប្បវេណី

បកស្រាយ ធ្វើការអធិប្បាយ និងបំភ្លឺខ្លឹមសារដែលបានលើកឡើងដោយសមាជិករដ្ឋសភាក្នុងសម័យប្រជុំរដ្ឋសភាលើកនេះ ក្នុងនាមគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Phan Van Giang បានថ្លែងអំណរគុណចំពោះរាល់មតិយោបល់ និងការទទួលខុសត្រូវរបស់សមាជិករដ្ឋសភាទាំងអស់ ហើយបានអះអាងថា ក្រុមងារងាររៀបចំសេចក្តីព្រាងច្បាប់នឹងស្រូបយកទាំងស្រុងនូវមតិរបស់សមាជិករដ្ឋសភាដើម្បីបំពេញសេចក្តីព្រាងច្បាប់ប្រកបដោយគុណភាពខ្ពស់។

អធិប្បាយអំពីមូលនិធិការពារទប់ទល់រដ្ឋប្បវេណី លោកនាយឧត្តមសេនីយ៍ Phan Van Giang មានប្រសាសន៍ថា សេចក្តីព្រាងច្បាប់នេះមានជម្រើសពីរ ហើយរដ្ឋាភិបាលបានស្នើឱ្យបង្កើតមូលនិធិនេះមុនពេលដែលឧប្បត្តិហេតុ ឧបទ្ទវហេតុ និងគ្រោះមហន្តរាយកើតមានឡើង...។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang បកស្រាយ ធ្វើការអធិប្បាយ និងបំភ្លឺខ្លឹមសារមួយចំនួននៃសេចក្តីព្រាងច្បាប់

ដោយលើកយកឧទាហរណ៍ជាក់ស្តែងក្នុងស្ថានភាពបន្ទាន់នៅពេលប្រឈមមុខការរាតត្បាតជំងឺ Covid-19 នាពេលថ្មីៗនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បាននិយាយថា បើគ្មានកម្លាំង ក៏ដូចជាគ្មានធនធានទុនបំរុងទេនោះ វានឹងមិនអាចឆ្លើយតបបានទាន់ពេលវេលា ឬដោះស្រាយបានល្អ និងឆាប់ដោះស្រាយបញ្ហាដែលកើតឡើងនោះទេ។

លោកនាយឧត្តមសេនីយ៍ Phan Van Giang មានប្រសាសន៍ថា បើគ្មានកម្លាំង បើគ្មានធនធាន វាមិនអាចធ្វើបានទេ ជាក់ស្តែងជាការពិតណាស់ យើងត្រូវការទាំងកម្លាំងបម្រុង ព្រមទាំងថវិកា បើមិនដូច្នេះទេនោះ នៅពេលដែលវាកើតឡើងហើយ វាមិនអាចដោះស្រាយបានទាន់ពេលទេ។ ដោយផ្អែកលើអំណះអំណាងបែបនេះ លោករដ្ឋមន្ត្រី Phan Van Giang បានសង្កត់ធ្ងន់ថា វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការរៀបចំឱ្យបានទាន់ពេលវេលា និងពីចម្ងាយ ដើម្បីឆ្លើយតបទៅនឹងឧប្បត្តិហេតុនានា។ ហេតុដូច្នេះលោកនាយឧត្តមសេនីយ៍ បានស្នើសុំឱ្យសមាជិករដ្ឋសភាគាំទ្រក្នុងបញ្ហាមូលនិធិការពារទប់ទល់រដ្ឋប្បវេណីនេះ។

ទន្ទឹមនឹងនោះ លោករដ្ឋមន្ត្រី Phan Van Giang ក៏បាននិយាយផងដែរថា នឹងមានមធ្យោបាយសមស្របមួយចំនួន ដើម្បីចៀសវាងការកើនឡើងក្របខ័ណ្ឌហួសហេតុ ធានាឱ្យមូលនិធិដំណើរការប្រកបដោយប្រសិទ្ធភាព និងចំគោលបំណងយ៉ាងត្រឹមត្រូវ។ ក្រៅពីនេះ លោករដ្ឋមន្ត្រី Phan Van Giang ក៏បានលើកឡើងផងដែរថា យើងគួរតែមានលក្ខណៈវិនិច្ឆ័យជាក់លាក់ ដើម្បីឲ្យស្ថាប័នមានសមត្ថកិច្ចគ្រប់កម្រិត និងគ្រប់ផ្នែកអាចឈរលើមូលដ្ឋាននោះ ដើម្បីត្រៀមរៀបចំទុកជាមុន និងពីចម្ងាយ ដើម្បីឆ្លើយតបទៅនឹងគ្រោះមហន្តរាយ និងឧបទ្ទវហេតុនានា...៕

បកប្រែដោយ Minh Trung