លោកនាយឧត្តមសេនីយ៍ Phan Van Giang ធ្វើជាអធិបតីកិច្ចប្រជុំគណៈកម្មាធិការបក្សយោធាមជ្ឈិម
កប.អនឡាញ - នារសៀលថ្ងៃទី ១៤ ខែឧសភា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម បានបើកកិច្ចប្រជុំគណៈកម្មាធិការបក្សយោធាមជ្ឈិម និងជួបជាមួយសមាជិកនៃគណៈកម្មាធិការបក្សយោធាមជ្ឈិមក្នុងជួរកងទ័ពដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការមជ្ឈិមបក្សពាក់កណ្តាលនីតិកាលទី១៣។ លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញចូលរួម និងធ្វើជាអធិបតីកិច្ចប្រជុំនេះ។
នៅក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ទោ Trinh Van Quyet សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាអនុប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម បានអានរបាយការណ៍ស្តីពីការព្យាករណ៍ស្ថានភាពក្នុងស្រុក និងបរទេសដែលមានការចាប់អារម្មណ៍ និងមានផលប៉ះពាល់លើវិស័យយោធាវៀតណាម។ ព្រមទាំងជូនដំណឹងព័ត៌មានអំពីខ្លឹមសារ និងកម្មវិធីនៃកិច្ចប្រជុំគណៈកម្មាធិការមជ្ឈិមបក្សពាក់កណ្តាលនីតិកាលទី១៣។
|
|
លោកនាយឧត្តមសេនីយ៍ Phan Van Giang អញ្ជើញចូលរួម និងធ្វើជាអធិបតីកិច្ចប្រជុំគណៈកម្មាធិការបក្សយោធាមជ្ឈិម |
មានប្រសាសន៍នៅចុងបញ្ចប់នៃកិច្ចប្រជុំ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សក្នុងជួរកងទ័ពគប្បីតែស្វែងយល់ឱ្យបានទៀងទាត់អំពីស្ថានភាព ជាពិសេសស្ថានភាពពាក់ព័ន្ធដែលអាចប៉ះពាល់ដល់ភារកិច្ចយោធា និងការពារជាតិ និងផ្តោតលើការដឹកនាំ និងណែនាំការសម្របសម្រួលជាមួយគ្រប់ស្ថាប័ន និងមូលដ្ឋានពាក់ព័ន្ធដើម្បីសម្រេចឱ្យបាននូវគោលបំណងនៃការកសាង និងការពារជាតិ និងសន្តិសុខ។
ដោយសង្កត់ធ្ងន់ថា កិច្ចប្រជុំគណៈកម្មាធិការមជ្ឈិមបក្សពាក់កណ្តាល់នីតិកាលទី ១៣ នឹងពិចារណា និងអនុម័តលើខ្លឹមសារសំខាន់ៗជាច្រើននោះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើដល់សមាជិកមជ្ឈិមទាំងអស់ឱ្យខិតខំស្រាវជ្រាវយ៉ាងសកម្ម ជំរុញលើកឡើងគំនិតជាយុទ្ធសាស្ត្រ ចូលរួមយ៉ាងសកម្មក្នុងបញ្ហាសំខាន់ៗដែលកំណត់ដោយគណៈកម្មាធិការមជ្ឈិមបក្ស រួមចំណែកដល់ភាពជោគជ័យនៃនីតិកាលបក្សទី ១៣៕
បកប្រែដោយ Minh Trung