គុក Phu Quoc ត្រូវបានបង្កើតឡើងដោយពួកអាណានិគមនិយមបារាំង ចក្រពត្តិនិយមអាមេរិក និងបក្ខពួករបស់ពួកគេ ដើម្បីដាក់គុកយុទ្ធជន កម្មាភិបាលបដិវត្តន៍ និងជនរួមជាតិរបស់វៀតណាម។ នេះជាពន្ធនាគារធំជាងគេនៅភាគខាងត្បូងវៀតណាម ដោយមានផ្ទៃដីជិត ៤០០ ហិកតា។ ក្នុងអំឡុងពេលពីឆ្នាំ ១៩៦៧ ដល់ ១៩៧២ មានមនុស្សជាង ៤០,០០០ នាក់ត្រូវបានចាប់ដាក់គុក ហើយអ្នកទោសចំនួន ៤,០០០ នាក់ជាយុទ្ធជន កម្មាភិបាលបដិវត្តន៍ និងជនរួមជាតិត្រូវបានសម្លាប់ដោយសត្រូវ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Luong Cuong អញ្ជើញចូលរួម និងថ្លែងសុន្ទរកថា ក្នុងពិធីអបអរសាទរខួបលើកទី ៥០ នៃ“ជ័យជម្នះត្រឡប់មកវិញ”

មានប្រសាសន៍ក្នុងពិធីនេះ ក្នុងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ លោកនាយឧត្តមសេនីយ៍ Luong Cuong បានគោរពផ្តាំផ្ញើនូវការសួរសុខទុក្ខ ដល់យុទ្ធជនបដិវត្តន៍ ជនរួមជាតិ និងសមមិត្តទាំងអស់ដែលធ្លាប់បានជាប់ឃុំឃាំងនៅក្នុងគុករបស់ពួកសត្រូវទូទាំងប្រទេសនិយាយរួម និងនៅគុក Phu Quoc និយាយដោយឡែក។ លោកនាយឧត្តមសេនីយ៍ Luong Cuong បានសង្កត់ធ្ងន់ថា៖ ខួបលើកទី ៥០ នៃ “ជ័យជំនះត្រឡប់មកវិញ” របស់អតីតយុទ្ធជនបដិវត្តន៍ដែលត្រូវបានចាប់ឃុំឃាំងដោយខ្មាំងនោះ ពិតជាការរំលឹកដល់យើងទាំងអស់គ្នាកាន់តែយល់ជ្រាបអំពីប្រពៃណីស្នេហាជាតិ មោទនភាពជាតិ និងទំនួលខុសត្រូវរបស់យើងគឺត្រូវតែរស់នៅ ធ្វើការ សិក្សា និងការពារមាតុភូមិឱ្យសក្តិសមនិងការលះបង់ដ៏អង់អាចក្លាហាននៃជំនាន់ពីមុនៗ។

leftcenterrightdel
ប្រតិភូអញ្ជើញចូលរួមក្នុងកម្មពិធី

គួរឱ្យរំលឹកដែរថា មុនពេលប្រព្រឹត្តទៅកម្មវិធីនេះ លោកនាយឧត្តមសេនីយ៍ Luong Cuong និងថ្នាក់ដឹកនាំ អតីតិថ្នាក់ដឹកនាំ បក្ស និងរដ្ឋ ទីក្រុងហូជីមិញ ខេត្ត Kien Giang និងតំណាងអតីតអ្នកទោស Phu Quoc មួយចំនួនទៀត ក៏បានអញ្ជើញមកអុជធូប និងដាក់កម្រងផ្កានៅទីបញ្ចុះសពយុទ្ធជនពលីជីវិត Phu Quoc និងទីស្ការៈបូជាយុទ្ធជនពលីជីវិតនៃទីក្រុង Phu Quoc ផងដែរ៕

បកប្រែដោយ Minh Trung