leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Luong Cuong ដឹកនាំកិច្ចប្រជុំ

អញ្ជើញចូលរួមកិច្ចប្រជុំមានអនុប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម៖ លោកឧត្តមសេនីយ៍ទោ Trinh Van Quyet សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លោកឧត្តមសេនីយ៍ត្រី Nguyen Van Gau សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លោកឧត្តមសេនីយ៍ឯក Do Can និងថ្នាក់ដឹកនាំស្ថាប័នមួយ​ចំនួន​នៃអគ្គស្នងការដ្ឋាននយោបាយ។

នៅក្នុងកិច្ចប្រជុំ អង្គប្រជុំបានផ្ដល់យោបល់លើខ្លឹមសារទាំងឡាយសម្រាប់ការរៀបចំបូកសរុបការងារបក្ស និងការងារនយោបាយ ឆ្នាំ២០២២ និង​អនុវត្តការងារបក្ស ការងារនយោបាយឆ្នាំ២០២៣ ហើយ​និងបូកសរុបភារកិច្ចរបស់ស្ថាប័នអគ្គស្នងការដ្ឋាននយោបាយ កងទ័ពប្រជាជនវៀតណាម ឆ្នាំ២០២២ និងទិសដៅភារកិច្ចសំខាន់ៗ ក្នុងឆ្នាំ២០២៣។

ក្នុងរបាយការណ៍ស្តីពីលទ្ធផលនៃការងាររៀបចំ និងមតិដែលបានបង្ហាញក្នុងអង្គប្រជុំនេះបានអះអាងជាឯកច្ឆ័ន្ទថា៖ សេចក្តីព្រាងរបាយការណ៍បូកសរុបការងារបក្ស និងការងារនយោបាយឆ្នាំ២០២២ ការអនុវត្តការងារបក្ស និងការងារនយោបាយ ឆ្នាំ២០២៣ និងសេចក្តីព្រាងរបាយការណ៍បូកសរុបការងាររបស់ស្ថាប័នអគ្គស្នងការដ្ឋាននយោបាយកងទ័ពប្រជាជនវៀតណាមឆ្នាំ២០២២ ទិសដៅភារកិច្ចសំខាន់ៗក្នុងឆ្នាំ២០២៣ ត្រូវបានរៀបចំយ៉ាងយកចិត្តទុកដាក់ ហ្មត់ចត់ តាមរយៈសិក្ខាសាលាជាច្រើននៅគ្រប់កម្រិត ធានាយ៉ាងតឹងរ៉ឹង មានផែនការត្រឹមត្រូវ និងមានការឯកភាពខ្ពស់លើខ្លឹមសារ។

leftcenterrightdel
លោកវរសេនីយ៍ឯក Khong Van Minh នាយខុទ្ទកាល័យនៃអគ្គស្នងការដ្ឋាននយោបាយថ្លែងរបាយការណ៍ស្តីពីការរៀបចំបូកសរុបការងារបក្ស និងការងារនយោបាយ ឆ្នាំ២០២២

ឯកសារទាំង​ឡាយ​មានលក្ខណៈទូទៅ សង្ខេប ដោយ​ផ្តោតលើការវាយតម្លៃទូទៅនៃលទ្ធផលលេចធ្លោ និង​ភារកិច្ចសំខាន់ៗ ឆ្លុះបញ្ចាំងយ៉ាងទូលំទូលាយនូវការងារបក្ស និងការងារនយោបាយរបស់បណ្តាស្ថាប័ន និងអង្គភាពក្នុងជួរកងទ័ពទាំងមូល កំណត់យ៉ាងច្បាស់នូវភារកិច្ចសំខាន់ៗក្នុងឆ្នាំ២០២៣។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Nguyen An Phong ប្រធានស្នងការនយោបាយនៃអគ្គស្នងការដ្ឋាននយោបាយ រាយការណ៍អំពីការរៀបចំបូកសរុបភារកិច្ចរបស់អគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម ឆ្នាំ២០២២

ថ្លែងក្នុងកិច្ចប្រជុំ លោកនាយឧត្តមសេនីយ៍ Luong Cuong បានកត់សម្គាល់  និងកោតសរសើរចំពោះស្ថាប័នមានសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននយោបាយដែលបានសហការយ៉ាងសកម្ម រៀបចំខ្លឹមសារល្អសម្រាប់បំរើកិច្ចប្រជុំទាំង​ឡាយ​។ ទន្ទឹមនឹងនោះ បានស្នើឲ្យខុទ្ទកាល័យអគ្គស្នងការដ្ឋាននយោបាយពិនិត្យខ្លឹមសារទាំងអស់ ធ្វើបច្ចុប្បន្នភាពជាបន្ទាន់ និង​បំពេញបន្ថែមនូវឯកសារទាំងឡាយដែលបានរៀបចំសម្រាប់កិច្ចប្រជុំទាំងអស់។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

លោកនាយឧត្តមសេនីយ៍ Luong Cuong បានស្នើឲ្យស្ថាប័នមានសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននយោបាយត្រូវបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានាដើម្បីធ្វើបានល្អការរៀបចំលើគ្រប់ទិដ្ឋភាពសម្រាប់បំរើកិច្ចប្រជុំទាំងអស់ឱ្យប្រព្រឹត្តទៅតាមការគ្រោងទុក ធានាគុណភាព និងប្រសិទ្ធភាព៕

បកប្រែដោយ​ Duy Hoan