leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Luong Cuong ថ្លែងក្នុងកិច្ចប្រជុំ

ថ្លែងមតិក្នុងកិច្ចប្រជុំ លោកនាយឧត្តមសេនីយ៍ Luong Cuong បានវាយតម្លៃថា ក្នុងឆ្នាំ២០២២ ស្ថាប័នអគ្គស្នងការដ្ឋាននយោបាយតែងតែរួបរួមសាមគ្គីគ្នា ខិតខំប្រឹងប្រែងជំនះការលំបាក បំពេញភារកិច្ចយ៉ាងទូលំទូលាយ ហើយកិច្ចការជាច្រើនសម្រេចបានល្អប្រសើរជាងឆ្នាំ២០២១។ ក្នុងនាមថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននយោបាយ លោកនាយឧត្តមសេនីយ៍ Luong Cuong បានទទួលស្គាល់ វាយតម្លៃខ្ពស់និងកោតសរសើរចំពោះលទ្ធផល និងសមិទ្ធិផលរបស់អគ្គស្នងការដ្ឋាននយោបាយដែលសម្រេចបានក្នុងឆ្នាំ ២០២២។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Luong Cuong និងប្រតិភូចូលរួមកិច្ចប្រជុំ

លោកនាយឧត្តមសេនីយ៍ Luong Cuong បានស្នើថា នៅឆ្នាំ ២០២៣ ខាងមុខ ស្ថាប័នអគ្គស្នងការដ្ឋាននយោបាយ ត្រូវសិក្សា យល់ជ្រួតជ្រាបឱ្យបានហ្មត់ចត់ និងអនុវត្តឲ្យបានជាក់ស្តែងនូវសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិមស្តីពីការដឹកនាំភារកិច្ចយោធា ការពារជាតិ និងការកសាងគណៈកម្មាធិការបក្សភាគកងទ័ពនៅឆ្នាំ២០២៣ សេចក្តីសន្និដ្ឋានរបស់លោក Nguyen Phu Trong អគ្គលេខាបក្ស និងជាលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម សេចក្តីសន្និដ្ឋានរបស់លោកនាយឧត្តមសេនីយ៍ Phan Van Giang  លេខារងគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសនៅសន្និសីទយោធា និងនយោបាយនៃកងទ័ពទាំងមូលក្នុងឆ្នាំ២០២២; ផែនការនិងភារកិច្ចរបស់អគ្គស្នងការដ្ឋាននយោបាយ និងសេចក្តីសន្និដ្ឋានរបស់ប្រធានអគ្គស្នងការដ្ឋាននយោបាយនៅក្នុងកិច្ចប្រជុំស្តីពីការបូកសរុបការងារបក្ស ការងារនយោបាយក្នុងឆ្នាំ ២០២២ ដែលផ្សាភ្ជាប់នឹងភារកិច្ចរបស់ស្ថាប័ន និងអង្គភាពនីមួយៗ៕

បកប្រែដោយ Duy Hoan